ក្លិបយក្សមួយ ចូលខ្លួនប្រជែង Man UTD ទិញជួរមុខម្នាក់ពី Juventus សម្រាប់ទីផ្សារខែមករាខាងមុខ!!

//s5.kh1.co/e5/e5c8ba0faa0f585ed9434b9a663974ae2820fbee.jpg
កីទ្បា

 ១២-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

បារាំង៖ Paris Saint-Germain ត្រូវបានគេរាយការណ៍មកថាបានកំពុងតែចាប់អារម្មណ៍ក្នុងការនាំយកខ្សែប្រយុទ្ធរបស់ Juventus កីឡាករ Paulo Dybala សម្រាប់ទីផ្សារខែមករា ឆ្នាំ២០២០។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=640,h=480,q=100/b2/b24da848ec05ca1d9887aed5c315f59a292a4b8a.jpg

ខ្សែប្រយុទ្ធវ័យ ២៥ឆ្នាំ​Dybala មានព័ត៌មានជាច្រើនបានចុះផ្សាយថាគេអាចនឹងចាកចេញពីសេះបង្កង់ Juventus អំឡុងទីផ្សារដោះដូរកីឡាកររដូវក្ដៅ ខណៈ PSG, Man UTD និង Spurs សុទ្ធតែត្រូវបានគេដឹងថាចង់បានខ្សែប្រយុទ្ធជម្រើសជាតិអាហ្សង់ទីនរូបនះ។

បិសាចក្រហម Manchester United ជឿថានឹងអាចនាំយក Dybala បានសម្រាប់ទីផ្សារដោះដូរកីឡាករខែមករាខាងមុខ ដើម្បីពង្រឹងតំបន់ប្រយុទ្ធរបស់ក្រុម បន្ទាប់ពីខកខាននាំយករូបគេក្នុងទីផ្សារដោះដូររដូវក្ដៅ។

https://s5.kh1.co/__image/w=650,h=428,q=100/2a/2ad024bb1bfc82e1c358ca3b0fc5848a8ff1a02a.jpg

យ៉ាងណាមិញប្រភពពី Tuttosport ក្លិប PSG ក៏ចង់បានខ្សែប្រយុទ្ធមកពីទ្វីបអាមេរិកខាងត្បូងរូបនេះផងដែរ ខណៈអ្នកចាត់ការទូទៅលោក Thomas Tuchel កំពុងតែចង់បងើ្កនគុណភាពប្រយុទ្ធរបស់ក្រុមខ្លួន បើទោះបីជាទើបតែខ្ចីជើង Mauro Icardi ពី Inter Milan នៅថ្ងៃចុងក្រោយនៃទីផ្សាររដូវក្ដៅក្ដី។

គួរឲ្យដឹងដែថា ២ប្រកួតចាប់ផ្ដើមរដូវកាលថ្មីក្នុងក្របខណ្ឌ Serie A ក្រោមការដឹកនាំរបស់លោក Maurizio Sarri ខ្សែប្រយុទ្ធមុខស្រស់ Dybala ចូលលេងបានត្រឹមតែ ១៤នាទីប៉ុណ្ណោះ ដោយផ្ដួរចូលក្នុងនាមជាកីឡាករបម្រុងថែមទៀត៕

https://s5.kh1.co/__image/w=514,h=288,q=100/2f/2fa41c78db47920d109898163fab0d229ca8454c.jpg

ប្រភពSportsMole

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T