អស់ស្ទះ! សម្អាងការ «ក្រវាន់ - Krovan» ផ្ដល់ប្រម៉ូសិនពិសេសដែលមិនធ្លាប់មានពី ៣,០០០ ដុល្លារ មកសល់ត្រឹមតែ...! (មានវីដេអូ)

//s5.kh1.co/a8/a8d96418d561b3a7f7f1a92eb9b8bff43bb4057e.jpg
សង្គម

 ១២-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ដូចប្រិយមិត្តទាំងអស់គ្នាបានជ្រាបច្បាស់មកហើយថា បច្ចុប្បន្ននេះមានគូស្នេហ៍ជាច្រើនបាននាំគ្នារៀបចំពិធីអាពាហ៍ពិពាហ៍ទៅតាមប្រពៃណីខ្មែរយ៉ាងយកចិត្តទុកដាក់បំផុត ដើម្បីធ្វើយ៉ាងណាឲ្យពិធីមង្គលរបស់ពួកគេទទួលបាននូវសិរីមង្គល និងភាពល្អឥតខ្ចោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែក្នុងនោះម្ចាស់ដើមការជាច្រើនក៏នៅតែមានកង្វល់យ៉ាងខ្លាំង អំពីការជ្រើសរើសយកសម្អាងការសម្រាប់មកតុបតែងនៅក្នុងថ្ងៃពិសេសរបស់ខ្លួនដែរ។

សំណួរជាច្រើនតែងចោទសួរថា តើគួរជ្រើសយកសម្អាងការណាល្អ ដែលមានទាំងភាពស្រស់ស្អាត និងបង្កប់ដោយសេចក្ដីថ្លៃថ្នូរ?

ជាការពិតណាស់ ថ្ងៃរៀបអាពាហ៍ពិពាហ៍គឺជាថ្ងៃដ៏ពិសេសបំផុតសម្រាប់កូនកម្លោះកូនក្រមុំគ្រប់គូ ដូច្នេះហើយពួកគេច្បាស់ជាត្រូវសម្រិតសម្រាំងអស់ពីចិត្ត ដើម្បីយកសម្អាងការណាដែលល្អឥតខ្ចោះសម្រាប់ខ្លួន។

ថ្ងៃនេះដែរ យើងក៏សូមណែនាំនូវសម្អាងការ «ក្រវាន់ - Krovan Wedding Planner» ដែលជា សម្អាងការដ៏ល្បីឈ្មោះមួយក្នុងចំណោមសម្អាងការធំៗលំដាប់ជួរមុខក្នុងប្រទេសកម្ពុជា ក្រោមការទទួលស្គាល់ពីអតិថិជនជាច្រើននាក់ ទៅលើទឹកដៃ គុណភាព និងសេវាកម្មដ៏ល្អក្នុងរយៈពេលកន្លងមកនេះ។

សម្អាងការក្រវាន់
សម្អាងការក្រវាន់

ក្រៅពីមានឈ្មោះល្បីសម្អាងការ «ក្រវាន់ - Krovan» ក៏ត្រូវបានគេកោតសរសើរគ្រប់គ្នាថា ជាសម្អាងការមួយ ដែលបានចូលរួមលើកស្ទួយវប្បធម៌ប្រពៃណីខ្មែរ តាមរយៈសម្លៀកបំពាក់ ការតុបតែងម៉ូតសក់ឱ្យកូនក្រមុំ ព្រមជាមួយនឹងគ្រឿងអលង្ការ ប្រដាប់លម្អគ្រប់ប្រភេទ ដែលបានរចនាច្នៃម៉ូតឡើងជាពិសេសសម្រាប់ប្រើប្រាស់នៅក្នុងកម្មវិធីរៀបអាពាហ៍ពិពាហ៍ទាំងមូលទៀតផង។

ជាក់ស្ដែងក្នុងរដូវកាលថ្មីនេះដែរ សម្អាង «ក្រវាន់ - Krovan» ក៏ផ្ដល់នៅប្រម៉ូសិនយ៉ាងពិសេសជូនអតិថិជនគ្រប់បណ្ដាទីមជ្ឈដ្ឋាន ជាមួយការបញ្ចុះតម្លៃកញ្ចប់សេវាកម្មរបស់ខ្លួនពី ៣,០០០ ដុល្លារ មកសល់ត្រឹមតែ ២,៥០០ ដុល្លារ តែប៉ុណ្ណោះ។ ដោយក្នុងនោះរូមមានដូចជា សម្អាងការ ក្រុមវង់ភ្លេងខ្មែរ លោកអាចារ្យ កៅអីកាត់សក់ មេក្រូ តែងផ្ទះ ថតរូប និងថតវីដេអូ HD ជាមួយរូបថតដាក់មុខរោង ២ សន្លឹកផងដែរ។ លើសពីនេះ គឺមានថែមជូនជាមួយសម្ភារៈ ផ្កាស្លា ស្លាពាន់ម្លូពាន់ ផ្កាបាច់ ទៀនពេលា និងមានជាច្រើនទៀត។

ហើយអ្វីដែលរឹតតែពិសេសជាងនេះទៅទៀតនោះគឺ សម្អាងការ «ក្រវាន់ - Krovan» ក៏មានកាត់សម្លៀកបំពាក់ថ្មីដ៏ស្រស់ស្អាតជូនកូនក្រមុំទៅតាមកញ្ចប់នីមួយៗដែលខាងសម្អាងការបានផ្តល់ជូន។ មិនតែប៉ុណ្ណោះកូនក្រមុំក៏អាចជ្រើសរើសមេជាងផាត់មុខជំនាញៗតាមតម្រូវការផងដែរ ដែលធានានូវភាពស្រស់ស្អាតជូនក្នុងថ្ងៃរៀបអាពាហ៍ពិពាហ៍។

ដូច្នេះហើយសម្រាប់ប្រិយមិត្តដែលនឹងមានគម្រោងថ្ងៃពិសេសក្នុងពេលឆាប់ៗ ហើយពិបាករកសម្អាងការដែលអាចជឿទុកចិត្តបាន និងមានតម្លៃសមរម្យអាចទទួលយកបានថែមទៀតនោះ សូមកុំភ្លេចសម្អាងការ «ក្រវាន់ - Krovan» ដែលជាសម្អាងការមានជំនាញក្នុងការតុបតែង និងរៀបចំយ៉ាងល្អប្រណីតក្នុងថ្ងៃពិសេសរបស់អស់លោកអ្នក។

បើចង់ដឹងកាន់តែច្បាស់ សូមទាក់ទងទៅសម្អាងការក្រវ៉ាន់ផ្ទាល់តាមរយៈ Facebook page «Krovan wedding planner» ឬតាមទូរស័ព្ទលេខ 023 212 326 / 097 745 57 57។

គួររម្លឹកដែរថា ក្រៅពីកញ្ចប់សេវាកម្ម ២,៥០០ដុល្លារ នេះ សម្អាងការ «ក្រវាន់ - Krovan» ក៏មានកញ្ចប់សេវាកម្មជាច្រើនជម្រើសជូនអតិថិជន ដែលមានតម្លៃចន្លោះចាប់ពី ១,៣០០ ដុល្លារ រហូតដល់ ៧,៥០០ ដុល្លារ ឯណោះ ក្នុងនោះខាងសម្អាងការក៏មានទទួលបម្រើសេវាកម្ម ២៥ ខេត្តក្រុង រួមជាមួយជាងសុទ្ធតែមានស្នាដៃ និងបទពិសោធន៍ខ្ពស់ផងដែរ៕

ទស្សនារូបភាពខាងក្រោម៖

សម្អាងការក្រវាន់ ផ្ដល់ប្រម៉ូសិនពិសេស
សម្អាងការក្រវាន់ ផ្ដល់ប្រម៉ូសិនពិសេស
សម្អាងការក្រវាន់ ផ្ដល់ប្រម៉ូសិនពិសេស
សម្អាងការក្រវាន់ ផ្ដល់ប្រម៉ូសិនពិសេស
សម្អាងការក្រវាន់ ផ្ដល់ប្រម៉ូសិនពិសេស
សម្អាងការក្រវាន់ ផ្ដល់ប្រម៉ូសិនពិសេស
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T