សន្និសីទសារព័ត៌មានកម្មវិធីប្រគល់រង្វាន់ជ័យលាភីប្រកួតផលិតវីដេអូខ្លីស្តីអំពី “កុមារ និងយុវជនកម្ពុជាគួរតែងាកមកលេងរបស់ដែលបង្កើនចំណេះដឹងផ្នែកវិទ្យាសាស្ត្របច្ចេកវិទ្យាវិស្វកម្ម និងគណិតវិទ្យា”!

//s5.kh1.co/ca/ca712cb92f7b53b704a99672bb2c762c2d29d018.jpg
សង្គម

 ១២-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ ក្រុមហ៊ុន​ Davitra (Cambodia) Co., Ltd និង​ក្រុមហ៊ុន Apitor Technology Co., Ltd បានសហការគ្នារៀបចំកម្មវិធីប្រកួតវីដេអូខ្លីស្ដីអំពី “កុមារនិងយុវជនកម្ពុជាគួរតែងាកមកលេងរបស់ដែលបង្កើនចំណេះដឹងផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា” ដែលជាភាសាអង់គ្លេសហៅកាត់ថា STEM។ កម្មវិធីប្រលងនេះត្រូវបានចូលរួមពីសំណាក់បេក្ខជនចំនួន ១៤ ក្រុម សរុបសមាជិកចំនួន ៤២ នាក់ ក្នុងគោលបំណងលើកកម្ពស់កម្រិតចំណេះដឹង ក៏ដូចជាឆ្លើយតបទៅនឹងភាពចាំបាច់ តម្រូវការ និងតួនាទីយ៉ាងសំខាន់នៃវិស័យបច្ចេកវិទ្យា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

បន្ទាប់ពីគណៈកម្មាការដាក់ពិន្ទុយ៉ាងសុក្រិត ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុម Sok Sambath មកពីខេត្ត/ក្រុងស្វាយរៀង ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុម Media Communication មកពីខេត្ត/ក្រុងកែប និងចំណាត់ថ្នាក់លេខ​៣ បានទៅលើក្រុមស្រែអំបិល មកពីខេត្ត/ក្រុងកែប។

សន្និសីទសារព័ត៌មានកម្មវិធីប្រគល់រង្វាន់ជ័យលាភីប្រកួតផលិតវីដេអូខ្លី
សន្និសីទសារព័ត៌មានកម្មវិធីប្រគល់រង្វាន់ជ័យលាភីប្រកួតផលិតវីដេអូខ្លី

លោក អ៊ឹម ច័ន្ទបូរ៉ាជាតិ សហស្ថាបនិក និងអគ្គនាយករបស់ក្រុមហ៊ុន Davitra (Cambodia) Co., Ltd បានលើកឡើងថា៖

“ខ្ញុំបាទមានសេចក្តីសោមនស្សរីករាយដ៏ក្រៃលែង និងកោតសរសើរដល់បេក្ខជនចូលរួមទាំងអស់ដែលមានចំនួន ១៤ ក្រុម សរុបសមាជិកចំនួន ៤២ នាក់ ចំពោះការចូលរួមជ្រោមជ្រែងចំណាយពេលវេលាធនធានក្នុងការលើកតម្កើងវិស័យ STEM នៅក្នុងព្រះរាជាណាចក្រកម្ពុជាយើង។ នេះជាការឆ្លុះបញ្ចាំងឲ្យឃើញថាអត្រានៃការចូលរួម ក៏ដូចជាការស្រលាញ់ និងការគាំទ្រសម្រាប់មុខវិជ្ជាវិទ្យាសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យារបស់យុវជនកម្ពុជា ជាពិសេសយុវនារី ដែលពោរពេញទៅដោយសមត្ថភាព និងចំណេះដឹង រួមទាំងភាពច្នៃប្រឌិត មានការកើនឡើងគួរឲ្យកត់សំគាល់ ស្របពេលវិស័យបច្ចេកវិទ្យាមានការរីកចម្រើនយ៉ាងខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះនៅព្រះរាជាណាចក្រកម្ពុជា”។

លោក អ៊ឹម ច័ន្ទបូរ៉ាជាតិ 
លោក អ៊ឹម ច័ន្ទបូរ៉ាជាតិ 

លោក Kenny Wang សហស្ថាបនិក និងអគ្គនាយករបស់ក្រុមហ៊ុន Apitor Technology Co., Ltd នាទីក្រុង Shenzhen នៃសាធារណរដ្ឋប្រជាមានិតចិន បានចែករំលែកចំពោះអត្ថប្រយោជន៍នៃវិស័យអប់រំផ្នែកវិទ្យសាស្រ្ត បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ដែលហៅកាត់ STEM ថា៖

“វាជាប្រភេទជំនាញមួយដែលបានបង្កើត សមាគមន៍វិទ្យាសាស្ត្រជាតិនៃសហរដ្ឋអាមេរិក ហើយវាពិតជាមានផលប្រយោជន៍ដ៏ លើសលប់ចំពោះកុមារកម្ពុជា ក៏ដូចជាកុមារទូទាំងពិភពលោក ក្នុងការរៀនដោះស្រាយបញ្ហា ត្រិះរិះពិចារណា មានគំនិតច្នៃប្រឌិត និងហ៊ានធ្វើការសម្រេចចិត្ត ដើម្បីឱ្យកុមារក្លាយខ្លួនទៅជាអ្នកដឹកនាំដ៏ពូកែ ជាសហគ្រិនដ៏មានភាពវ័យឆ្លាត ដែលមានភាពទំនួលខុសត្រូវ និងជួយសង្គមជាតិ ដើម្បីបង្កើតនូវធនធានមនុស្ស ដែលពោរពេញទៅដោយភាពវ័យឆ្លាតជាច្រើនបន្ថែមទៀត ក្នុងការទ្រទ្រង់ និងការអភិវឌ្ឍសេដ្ឋកិច្ច។ អ្វីដែលគួរឲ្យកត់សម្គាល់នោះគឺ មិនថានៅក្នុងវិស័យការងារណាក៏ដោយ ជំនាញទាំងនេះនឹងផ្តល់ជាប្រយោជន៍នាពេលអនាគតសម្រាប់កុមារឱ្យក្លាយខ្លួនជាបុគ្គលម្នាក់ដែលពោរពេញទៅដោយភាពអត់ធ្មត់ និងគំនិតច្នៃប្រឌិត”។

លោក Kenny Wang បានបន្តថា៖ 

“ក្នុងនាមជាក្រុមហ៊ុន Apitor ដែលជាក្រុមហ៊ុនដ៏ធំមួយ ពួកយើងបង្កើតនូវមនុស្សយន្ត ដែលអាចសង់តាមកម្មវិធីទូរស័ព្ទ ហើយមនុស្សគ្រប់ វ័យអាចសង់ លេង និងបង្កើនចំណេះដឹង។ នៅក្នុងប្រទេសកម្ពុជា Apitor SuperBot ព្យាយាមនាំចូលនូវ STEM ក្នុងតម្លៃមួយដ៏សមរម្យ ហើយផ្តល់នូវវិធីសាស្រ្តងាយៗក្នុងការបង្កើត និងលេងជាមួយបច្ចេកវិទ្យា ដើម្បីជួយដល់ការលូតលាស់ ការច្នៃប្រឌិត និងការចូលរួមក្នុងបរិបទសង្គមនៃសម័យ Digital”។

លោក Kenny Wang 
លោក Kenny Wang 

លោក អ៊ឹម ច័ន្ទបូរ៉ាជាតិ បានបញ្ជាក់ឲ្យដឹងថា៖ 

“ក្រុមហ៊ុន Davitra (Cambodia) Co., Ltd ត្រូវបានផ្តល់ទំនុកចិត្តពីក្រុមហ៊ុន Apitor Technology Co., Ltd ជ្រើសរើសជាដៃគូចែកចាយផ្តាច់មុខនៅក្នុងព្រះរាជាណាចក្រកម្ពុជា សម្រាប់ផលិតផល Apitor SuperBot ដែលជាឧបករណ៍កម្សាន្ត និងសិក្សាសម្រាប់បង្កើននូវភាពអត់ធ្មត់ និងគំនិតច្នៃប្រឌិតរបស់កុមារ។ ផលិតផល Apitor SuperBot នេះត្រូវបានចែកចាយនៅទូទាំងពិភពលោក រួមមានទ្វីបអាស៊ី អ៊ឺរ៉ុប អាហ្រ្វិក អាមេរិកខាងជើង អាមេរិកខាងត្បូង និងអូសេអានី ពោលគឺប្រទេសអូស្រ្តាលី និងណូវែលសេឡង់ដ៏ ទៅលើការអប់រំ និងចំណេះដឹងផ្នែក STEM ។ ដោយឡែកនៅក្នុងព្រះរាជាណាចក្រកម្ពុជា ឧបករណ៍លេងវ័យឆ្លាតនេះត្រូវបានចែកចាយ និងលក់ដោយដៃគូនៅក្នុងស្រុករបស់ក្រុមហ៊ុន Davitra (Cambodia) Co., Ltd ដែលបច្ចុប្បន្ននេះមានសាខាចែកចាយចំនួន 4 កន្លែងរួមមាន៖
- សាខាចែកចាយប្រចាំខេត្តកណ្តាលដោយ Mommy Doctor
- សាខាចែកចាយតាមគេហទំព័រអនឡាញ MYPHSAR
- សាខាចែកចាយប្រចាំក្រុងបាត់ដំបងដោយហាង ហ៊ា ហួត
- សាខាចែកចាយប្រចាំខេត្តរតនគិរីដោយ សាលាចំណេះទូទៅកុលសម្ព័ន្ធ និងបន្តការរើសភ្នាក់ងារលក់ចែកចាយទូទាំងរាជធានី ២៥ ខេត្តក្រុង”៕

សម្រាប់ពត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់ទូរស័ព្ទ៖ 016 818 424/077 777 067៕

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T