សាហាវណាស់លោកព្រះ!! ចូលមួយដៃ ដេកផ្កាប់មុខ ត្រឹមទឹកទី២ (មានវីដេអូ)

//s5.kh1.co/a5/a53786b5655915e9e9aadc47a5a5599d1d7bd387.png
កីទ្បា

 ១២-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតប្រដាល់គុនខ្មែរ របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍កាលពីថ្ងៃរសៀលថ្ងៃសៅរ៍សប្ដាហ៍មុន សិស្សគុនមកពីក្លិបទ័ពពិសេសឆ័ត្រយោង៩១១ កីឡាករ ខេម ចាន់ បានប្រកួតឈ្នះកីឡាករកម្ពុជាដូចគ្នា ឡុង រ៉ាមី ដោយផ្ដួលឲ្យសន្លប់ធំនៅក្នុងទឹកទី២។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  កីឡាករ ខេម ចាន់ ឈ្នះការប្រកួត
  កីឡាករ ខេម ចាន់ ឈ្នះការប្រកួត

ការប្រកួតនៅក្នុងទឹកទី១ កីឡាករទាំងពីរមិនមានការស្ទាបស្ទង់គ្នាអ្វីនោះទេ ដោយបានចេញអាវុធ និងផ្លែធ្ងន់ៗរៀងខ្លួន ដែលបានធ្វើឲ្យការប្រកួតមានការចាប់អារម្មណ៍គួរឲ្យចង់ទស្សនា។ គ្រាន់ចូលទឹកទី២ ភ្លាម ខេម ចាន់ បានវាយមួយដៃចូលពេញធ្វើឲ្យ រ៉ាមី ត្រូវលោកអាជ្ញាកណ្ដាលរាប់ម្ដង មុននឹងបន្តប្រើកណ្ដាប់ដៃ វ៉ៃឲ្យរ៉ាមី ដួលផ្កាប់មុខនៅលើរេញ នឹងត្រូវលោកអាជ្ញាកណ្ដាលបញ្ឈប់ការប្រកួតភ្លាមៗតែម្ដង៕

ចង់ឃើញថា ខេម ចាន់ ប្រើកណ្ដាប់ដៃ វាយទៅលើ ឡុង រ៉ាមី យ៉ាងណានោះ ទៅទស្សនាវីដេអូខាងក្រោមទាំងអស់គ្នា៖

វីដេអូនៃការប្រកួត
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T