អាយុមិនទាន់៣០ទេ ប៉ុន្តែតារាស្រីទាំងនេះជោគជ័យខ្លាំងក្នុងវិស័យសិល្បៈ មិនចាញ់រៀមច្បង!

//s5.kh1.co/45/4575e4e2395b0345fadf008bedb73e0b41ecb8c0.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ថៃ៖ ទម្រាំតែក្លាយជាតារាល្បីៗ ដែលគ្រប់មហាជនគ្រប់ស្រទាប់ទទួលស្គាល់មិនមែនរឿង ដែលងាយស្រួលនោះទេ។ ជាក់ស្តែងតារាមួយចំនួនចំណាយពេលរាប់ឆ្នាំ ប្រឡូកនៅក្នុងវិស័យសិល្បៈប៉ុន្តែតែមិនទទួលបានការគាំទ្រផងក៏មាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែនៅក្នុងផងដែរ មានតារាស្រីប៉ុន្មានរូប ដែលទទួលបានភាពជោគជ័យខ្លាំងក្នុងវិស័យសិល្បៈ ទើបទោះបីជាពួកគេមានវ័យក្មេង និងជាតារាស្រករក្រោយក៏ដោយ។

ចង់ដឹងថាតារាស្រីទាំងនោះមានអ្នកណាខ្លះ? តោះ!ទៅទស្សនាទាំងអស់គ្នា៖

១. Bella Ranee

តារាសម្តែងស្រីកូនកាត់ថៃ-អង់គ្លេសរូបនេះ ទទួលបានភាពជោគជ័យខ្លាំងនៅក្នុងវិស័យសិល្បៈ ស្ទើរតែមិនគួរឲ្យជឿ។ អាយុទើបតែ២៩ឆ្នាំមែនប៉ុន្តែBella បានសម្តែងនៅក្នុងរឿងល្បីៗជាច្រើន ហើយថែមទាំងធ្លាប់ទទួលបានពានរង្វាន់ជិត៤០ពានទៀតផង។

Bella Ranee
Bella Ranee

២.​ Taew Nathapohn

តារាស្រីមុខស្រទន់រូបនេះ ក៏ជោគជ័យមិនធម្មតាដែរក្នុងវិស័យសិល្បៈ គ្រប់រឿងដែលនាងសម្តែងសុទ្ធតែល្បីៗ និងទទួលបានការគាំទ្រខ្លាំង។

Taew Nathapohn
Taew Nathapohn

៣. Yaya Urassaya

ឆ្នាំនេះYayaមានអាយុទើបតែ២៦ឆ្នាំប៉ុណ្ណោះ ប៉ុន្តែបើនិយាយភាពជោគជ័យក្នុងសិល្បៈរបស់នាងវិញ​ អ្នកណាៗក៏ទទួលស្គាល់ដែរ។ ទៀតសោតមិនត្រឹមតែការសម្តែងទេ​ សូម្បីតែការផ្សព្វផ្សាយពាណិជ្ជកម្មផ្សេងៗ ក៏នាងវ៉ាដាច់គេដែរ។

Yaya Urassaya
Yaya Urassaya

៤. Baifern Pimchanok

ពិតជាមិនអាចរំលងបានទេជាមួយតារាស្រីរូបនេះ ទោះបីជានាងមានអាយុទើបតែ២៦ឆ្នាំពិតមែន តែបើប្រៀបទេពកោសល្យការសម្តែងវិញ ស្ទើរតែស្មើតារារៀមច្បងទៅហើយ។ ម្យ៉ាងវិញទៀតមួយរយៈក្រោយនេះ Baifernឡើងកូដខ្លាំងទាំងរឿងកុន និងរឿងដែលចាក់ផ្សាយនៅតាមកញ្ចក់ទូរទស្សន៍មានជាបន្តបន្ទាប់មិនដាច់សោះ។

Baifern Pimchanok
Baifern Pimchanok

៥. Punpun Suttata

Punpunមានអាយុតិចជាងគេ បើប្រៀបជាមួយតារាស្រីដែលបានរៀបរាប់ខាងលើ ព្រោះឆ្នាំនេះនងទើបតែមានអាយុ២២ឆ្នាំប៉ុណ្ណោះ តែបើនិយាយពីប្រជាប្រិយភាពវិញមិនចាញ់តារាផ្សេងៗនោះទេ។ លើសពីនេះនាងធ្លាប់ទទួលបានពានរង្វាន់ជាច្រើន សូម្បីតែពានរង្វាន់តារាសម្តែងដែលល្អបំផុត ក៏នាងធ្លាប់ទទួលរួចហើយដែរ។

Punpun Suttata
Punpun Suttata
Pan Leakhena
លក្ខិណា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T