ប្រធានក្លិប R. Madrid សារភាពត្រង់ៗថា ទិញ Pogba លំបាកដូចទិញម្នាក់នេះពី Bayern Munich ចឹង!!

//s5.kh1.co/10/103516238d0728097262ee27a15c70c4ae707c25.jpg
កីទ្បា

 ១២-កញ្ញា-២០១៩ ៩ព្រឹក · ៦ ឆ្នាំមុន

អេស្ប៉ាញ៖ ប្រធានក្លិប Real Madrid លោក Florentino Perez បានសារភាពថាក្លិបរបស់លោក ពិតជាបានព្យាយាមទាក់ទងដើម្បីទិញយក Paul Pogba សម្រាប់ទីផ្សាររដូវក្ដៅនេះ ពោលគឺដូចទៅនឹងអ្វីក្លិបរបស់លោកធ្លាប់បានធ្វើដើម្បីទិញ Robert Lewandowski កាលពីប៉ុន្មានឆ្នាំមុនដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
Pogba
Pogba

ប្រធានក្លិបយក្សអេស្ប៉ាញមួយនេះបានពន្យល់ថា ក្លិបទាំងពីរនោះ (Bayern Munich និង Man UTD) មិនមានចេតនាក្នុងការលក់ ដែលនេះជាហេតុផលធ្វើឲ្យការផ្ទេរមិនអាចកើតឡើងបាន។

“មានកីឡាករជាច្រើនដែលមិនមែនសម្រាប់លក់។ ពួកយើងបានទាក់ទងទៅ Lewandowski កាលពីប៉ុន្មានឆ្នាំមុន ប៉ុន្តែអ្វីៗមិនអាចកើតឡើងបានទេ ពីព្រោះ Bayern Munich នឹងមិនលក់ខ្សែប្រយុទ្ធរូបនេះទេ។” ការលើកឡើងរបស់លោក Perez។

Lewandowski
Lewandowski

លោកបានបន្តទៀតថា៖

“វាមិនមានផ្លូវនោះទេ ពេលនេះវាបានកើតឡើងជាមួយ Pogba។ បើសិនជាកីឡាករនោះសម្រាប់លក់ ពួកយើងអាចទិញយកគេបាន។”

លោក Perez
លោក Perez

គួររម្លឹកឡើងវិញដែរថា លោក Zidane បានព្យាយាមអន្ទងនាំយកខ្សែបម្រើជម្រើសជាតិបារាំង Paul Pogba សម្រាប់ទីផ្សារដោះដូរកីឡាកររដូវក្ដៅនេះ ប៉ុន្តែអ្វីត្រូវបានរសាត់ឆ្ងាយក្រោយបិសាចក្រហម Man UTD បានច្រានចោលសំណើរបស់ Real Madrid៕

ប្រភព Marca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T