អាសូរណាស់! លោកអ៊ុំចំណាស់ម្នាក់ តស៊ូរត់តាក់ស៊ីទាំងឈឺ ដើម្បីផ្គត់ផ្គង់ថ្លៃព្យាបាលជំងឺ (មានវីដេអូ)

//s6.kh1.co/04/04f34672d96aed597b2e47b473e31ade5c7b0265.jpg
សង្គម

 ១២-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ពាក្យចាស់លោកពោលថា ក្រោមមេឃតែមួយតែវាសនាខុសគ្នាដូចមេឃនិងដី។ ពាក្យនេះពិតជាត្រឹមត្រូវខ្លាំងណាស់។ អ្នកខ្លះកើតមកមានប្រាក់ចាយរាប់មិនអស់ ខណៈពេលអ្នកខ្លះទៀត ត្រូវខិតខំធ្វើការដើម្បីចិញ្ចឹមជីវិតជាដើម។ ករណីធ្ងន់ធ្ងរនោះគឺថា ក៏មានបុគ្គលមួយចំនួនត្រូវខិតខំធ្វើការដើម្បីចិញ្ចឹមក្រពះទាំងដែលខ្លួនឈឺផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែង ថ្មីៗនេះមានលោកអ៊ុំចំណាស់ម្នាក់ តស៊ូរត់តាក់ស៊ីទាំងខ្លួននៅឈឺ ដើម្បីផ្គត់ផ្គង់ថ្លៃព្យាបាលជំងឺនៅក្នុងមន្ទីរពេទ្យ កំពុងតែល្បីពេញបណ្តាញសង្គមថៃ។

យោងតាមម្ចាស់គណនីហ្វេសប៊ុកឈ្មោះ Niramon Shicam បានឱ្យដឹងថា កាលពីពេលថ្មីៗនេះ នាងបានជិះតាក់ស៊ីលោកអ៊ុំចំណាស់ម្នាក់ ហើយនាងក៏បានឃើញស្ថានភាពលោកអ៊ុំនោះដូចជាមានជំងឺប្រចាំកាយធ្ងន់ធ្ងរជាខ្លាំង ពោលគឺលោកអ៊ុំនោះត្រូវពាក់បំពង់ដាក់អាហារតាមច្រមុះទៀតផង។

លោកអ៊ុំ Saman Thongsukseni
លោកអ៊ុំ Saman Thongsukseni

ដល់ពេលសួរនាំគាត់ទៅ ទើបគាត់ប្រាប់ថា គាត់មានឈ្មោះ Saman Thongsukseni អាយុ ៥៥ឆ្នាំ ការពិតគាត់មាន​ជំងឺមហារីកមាត់អស់រយៈពេលជាង ៦ខែមកហើយ អីចឹងគាត់ត្រូវតែពាក់បំពង់ដាក់អាហារតាមច្រមុះនេះដើម្បីរស់។

ម្យ៉ាងវិញទៀត គាត់គ្មានប្រាក់ច្រើននោះទេ ទើបគាត់គ្មានជម្រើសអ្វី ក្រៅពីខំធ្វើការរត់តាក់ស៊ីទាំងដែលខ្លួននៅឈឺ ដើម្បីមានប្រាក់ខ្លះបង់ថ្លៃព្យាបាលនៅក្នុងមន្ទីរពេទ្យ។

យ៉ាងណាមិញ អ្នកនាង Niramon ក៏បានឱ្យប្រាក់គាត់ចំនួន ១០០បាត ហើយនាងក៏បានបង្ហោះរឿងរ៉ាវមួយនេះចូលក្នុងបណ្តាញសង្គមហ្វេសប៊ុក ដើម្បីឱ្យមហាជនជួយបរិច្ចាគប្រាក់ជួយលោកអ៊ុំចំណាស់ម្នាក់នេះផងដែរ។

រឿងរ៉ាវមួយនេះ បានល្បីពេញបណ្តាញសង្គមថៃ រហូតដល់មានបណ្តាញសារព័ត៌មាននានាចុះទៅជួបសម្ភាសន៍លោកអ៊ុំចំណាស់ម្នាក់នេះ ហើយក៏មានមហាជនជាច្រើនបានជួយបរិច្ចាគប្រាក់ជួយគាត់ជាហូរហែផងដែរ៕

ទស្សនារូបភាពនិងវីដេអូខាងក្រោម៖

លោកអ៊ុំ Saman Thongsukseni
លោកអ៊ុំ Saman Thongsukseni
លោកអ៊ុំ Saman Thongsukseni
លោកអ៊ុំ Saman Thongsukseni
លោកអ៊ុំ Saman Thongsukseni
លោកអ៊ុំ Saman Thongsukseni
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T