ឪពុកល្អ! លំបាកយ៉ាងណាក៏នាយ ហុងដា តស៊ូចិញ្ចឹមកូនស្រីបានធំធាត់ និងមានមុខមាត់គួរឲ្យស្រលាញ់ណាស់

//s6.kh1.co/f6/f64ba602cd22c4a1c9336ef2fb247a2c63226429.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ជឿជាក់ថា ​ប្រិយមិត្តប្រាកដជាបានស្គាល់ នាយ​ ហុងដា ដែលជាតារាកំប្លែងដ៏មានប្រជាប្រិយភាពមួយរូប និងបានធ្វើឲ្យអ្នករាល់គ្នា មានចិត្តអាណិតអាសូរគ្រប់គ្នា បន្ទាប់ពីបានដឹងពីរឿងរ៉ាវខ្សែជីវិត ដ៏កម្សត់របស់លោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

គួរបញ្ជាក់ថា នាយ ហុងដា ត្រូវបានគេចាត់ទុកជា លោកប៉ាដ៏គំរូមួយរូប ដោយត្រូវដើរតួជាម្ដាយផង និងឪពុកផង មើលថែទាំកូនស្រី បានយ៉ាងល្អ បន្ទាប់ពីភរិយា បានលាចាកលោក កាលពីប៉ុន្មានឆ្នាំមុននេះ។

ជាពិសេស គេឃើញថា តារាកំប្លែងរូបនេះ ខិតខំស្វះស្វែងបំពេញ ការងារខ្លាំងណាស់ ដើម្បីយកប្រាក់កម្រៃមកជួយ សម្រាលជីវភាពគ្រួសារ និងផ្គត់ផ្គង់ដល់កូនស្រី ជាទីស្រលាញ់ផងដែរ ។

ក្នុងនោះដែរ កូនស្រីរបស់នាយ​ហុងដា កាន់តែមានវ័យធំធាត់ទៅមុខ ថែមទាំងមានមុខមាត់ស្រស់ស្អាត ប្រកបដោយស្នាមញញឹមគួរឲ្យខ្នាញ់ ធ្វើឲ្យទស្សនិកជនឃើញហើយ លួចសរសើរគ្រប់គ្នាតែម្ដង ហើយសង្ឃឹមថា កូនស្រីរបស់តារាកំប្លែងរូបនេះ នឹងដើរតាមគន្លងសិល្បៈ ដូចឪពុកទៀតផង៕

ចង់ជ្រាបច្បាស់ ទស្សនារូបភាពខាងក្រោម៖​

នាយ​ ហុងដា
នាយ​ ហុងដា
នាយ​ ហុងដា និងកូនស្រីពេលតូច
នាយ​ ហុងដា និងកូនស្រីពេលតូច
នាយ​ ហុងដា និងកូនស្រីពេលតូច
នាយ​ ហុងដា និងកូនស្រីពេលតូច
កូនស្រីរបស់នាយ ហុងដា ពេលបច្ចុប្បន្ន
កូនស្រីរបស់នាយ ហុងដា ពេលបច្ចុប្បន្ន
កូនស្រីរបស់នាយ ហុងដា ពេលបច្ចុប្បន្ន
កូនស្រីរបស់នាយ ហុងដា ពេលបច្ចុប្បន្ន
កូនស្រីរបស់នាយ ហុងដា ពេលបច្ចុប្បន្ន
កូនស្រីរបស់នាយ ហុងដា ពេលបច្ចុប្បន្ន
ហុងដា
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T