តួហុងកុងបែបវាយប្រហារ បានចូលរួមសម្ដែងនៅក្នុង “Line Walker 2: ខ្សែរយៈជនបង្កប់” ធ្វើឲ្យកាន់តែជក់ចិត្ត! (មានវីដេអូ)

//s6.kh1.co/ca/ca46b993170bd2320c9e21bbe76990ce677acc84.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ខ្សែភាពយន្តហុងកុងលំដាប់ហូលីវូដ “Line Walker 2: ខ្សែរយៈជនបង្កប់” ដែលទស្សនិកជនជាច្រើនចាត់ទុកថាជា “Mission: Impossible” ក្នុងប្រទេសហុងកុង ត្រូវបានទទួលបានការសសើរយ៉ាងច្រើន ដែលកំពុងចាក់បញ្ចាំងនៅរោងភាពយន្តយ៉ាងច្រើនក្នុងប្រទេសចិន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

សាច់រឿងរបស់ខ្សែភាពយន្តនេះ និយាយពីទំនាក់ទំនងបងប្អូនប្រុសរវាងមិត្តភក្ដិក្មេងៗពីរនាក់ដែលត្រូវបានចាប់ជំរិតដោយក្រុមឧក្រិដ្ឋជនមួយក្រុម ហើយត្រូវបានបញ្ជូនធ្វើជាភ្នាក់ងារប៉ូលីស។ ខ្សែភាពយន្ត “Line Walker” ក្នុងឆ្នាំ ២០១៦ ត្រូវបានថតឡើងកន្លែងដ៏គ្រោះថ្នាក់ ដែលរុំព័ទ្ធដោយអ្នកជួញដូរគ្រឿងញៀននៅក្នុងប្រទេសប្រេស៊ីល។

ដោយឡែកនៅក្នុងខ្សែភាពយន្តទី២នេះវិញ ត្រូវបានថតឡើងនៅពិធីបុណ្យគោជល់មួយនៅក្នុងប្រទេសអេស្ប៉ាញ។ ឈុតបាញ់បោះដ៏ធំមួយនៅក្នុងខ្សែភាពយន្តនេះ ដែលមានការបំផ្ទុះយានយន្តផងដែរនោះ ក៏ត្រូវបានថតឡើងនៅដងផ្លូវដ៏មមាញឹកនៅក្នុងប្រទេសមីយ៉ានម៉ា។

នៅថ្ងៃទី០៧ ខែសីហា ទីក្រុងកូឡាឡាំពួរ ដើម្បីផ្សព្វផ្សាយខ្សែភាពយន្តហុងកុងបែបវាយប្រហារថ្មីបំផុត “Line Walker 2: ខ្សែរយៈជនបង្កប់” មួយនេះ លោក Nick Cheung បានរៀបចំពេលវេលាដ៏ល្អដើម្បីចូលរួមកម្មវិធីនេះ ជាមួយតារាសម្ដែងរួមលោក Louis Koo ដែលគាត់មិនអាចចូលរួមបាន ព្រោះមានបញ្ហាសុខភាពបន្តិចបន្តួច ដូច្នេះហើយគាត់បានឲ្យតារាសម្ដែងដ៏ជិតស្និទ្ធគឺលោក Joe Ma ទៅជំនួសរួមជាមួយនឹងអ្នកដឹកនាំលោក Jazz Boon និងផលិតករ Virginia Lok

តួសម្តែងក្នុងរឿង “Line Walker 2: ខ្សែរយៈជនបង្កប់”
តួសម្តែងក្នុងរឿង “Line Walker 2: ខ្សែរយៈជនបង្កប់”

ដោយលោក Louis Koo មិនអាចចូលរួមកម្មវិធីនេះបានលោក Nick Cheung (អ្នកទីពីរ រាប់ពីខាងស្ដាំ) បានចូលរួមកម្មវិធីនេះជាមួយលោក Joe Ma ជំនួសវិញ ជាមួយអ្នកដឹកនាំលោក Jazz Boon និងអ្នកផលិត Virginia Lok នៅក្នុងកម្មវិធី “Line Walker 2: ខ្សែរយៈជនបង្កប់” នៅប្រទេសម៉ាឡេស៊ី។

“លើកនេះពួកយើងបានផ្ដោតច្រើនទៅលើទំនាក់ទំនងរវាងបងប្អូនប្រុស ដោយបានចំណាយទុន និងប្រថុយប្រថាន ដើម្បីឲ្យទស្សនិកជនចូលចិត្តខ្សែភាពយន្ត Line Walker នេះ។ ឈុតដែលធំបំផុតនៅប្រទេសអេស្ប៉ាញ និងមីយ៉ានម៉ា គឺពិតជាអស្ចារ្យខ្លាំងណាស់”។

និយាយដោយលោក Cheung តួសម្ដែងជាភ្នាក់ងារប៉ូលីស ដែលមានអាថ៌កំបាំងច្រើន។

បន្ទាប់ពីបានទស្សនាខ្សែភាពយន្តនេះជាលើកដំបូងនៅប្រទេសម៉ាឡេស៊ីហើយ លោក Cheung បាននិយាយថា គាត់ពិតជាមិនអាចទប់ទឹកភ្នែកបាននៅក្នុងឈុតកម្សត់។

“ទោះបីជាខ្ញុំជាអ្នកសម្ដែងមែនពិត តែខ្ញុំមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯង នៅក្នុងឈុតដ៏ល្អទាំងនោះបានឡើយ”។

ត្រូវបាននិយាយដោយលោក Nick Cheung តួអង្គសម្ដែងដែលបានឈ្នះពានរង្វាន់ពីខ្សែភាពយន្តជាង ៨០ រឿង។

“Line Walker 2: ខ្សែរយៈជនបង្កប់” មានចាក់បញ្ចាំងនៅគ្រប់រោងភាពយន្តនៅថ្ងៃទី១០ ខែកញ្ញា នេះហើយ៕

រឿង “Line Walker 2: ខ្សែរយៈជនបង្កប់”
រឿង “Line Walker 2: ខ្សែរយៈជនបង្កប់”
រឿង “Line Walker 2: ខ្សែរយៈជនបង្កប់”
រឿង “Line Walker 2: ខ្សែរយៈជនបង្កប់”
រឿង “Line Walker 2: ខ្សែរយៈជនបង្កប់”
រឿង “Line Walker 2: ខ្សែរយៈជនបង្កប់”

ប្រភព៖ star2.com ( https://www.star2.com/entertainment/2019/08/13/nick-cheung-line-walker-2-invisible-spy/#c3GkTZX4DozD4ivj.99 )

ទស្សនា Trailer នៅទីនេះ

វីដេអូ

ដើម្បីទទួលបានព័ត៌មានលំអិតពីភាពយន្តនេះ និងព័ត៌មានផ្សេងៗទៀតទាក់ទងនឹង ភាពយន្តដែលលោកអ្នកចូលចិត្ត អាចចូលទៅកាន់ចៃកុនតាមរយៈ www.cinema.com.kh ឬតាមប្រព័ន្ធបណ្តាញសង្គមដូចជា: www.facebook.com/JaiKon.Cambodiawww.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធី LINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និងរបស់ពីភាពយន្តជារៀងរាល់សប្តាហ៍។    

Sim Chanry
ស៊ឹម ចាន់រី

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T