ម្តាយល្អ! ចាន់ កែវនិមល ធ្វើឲ្យកូនស្រីរំភើបចង់ហោះ ព្រោះតែ Surprise របស់មួយនេះ! (មានវីដេអូ)

//s6.kh1.co/9b/9b335dd295ff241a18c7e9474240616f1d8af533.jpg
តារា & កម្សាន្ដ

 ១២-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ បច្ចុប្បន្ននេះឃើញថាពិធីការិនីដ៏មានប្រជាប្រិយភាពអ្នកនាងកែវ ចាន់និមល​ មានភាពមមាញឹកខ្លាំងមិនធម្មតានោះទេ នៅក្នុងការងារសិល្បៈ រកពេលសម្រាកមិនចង់បាន តែទោះជាយ៉ាងណាក្តីនាងតែងតែមានពេលវេលាសម្រាប់គ្រួសារជានិច្ច។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាក់ស្តែងកាលពីពេលថ្មីៗនេះ តារាស្រីរូបនេះបានឆ្លៀតពេលទំនេរ ធ្វើឲ្យកូនស្រីរបស់ខ្លួនរំភើបយ៉ាងខ្លាំង ជាមួយនឹងការSurprise របស់មួយ ដែលកូនស្រីរបស់នាងតែងតែស្រមៃប្រាថ្នាចង់បាន ជាមួយនឹងអារម្មណ៍រំភើបស្ទើរហោះតែម្តង។

ដោយក្នុងនោះនាង បានធ្វើការជូនកាដូដល់កូនស្រីជាទីស្រលាញ់ ជាមួយនឹងកូនឆ្កែតូចមួយ ដែលជាអ្វីដែលកូនស្រីចង់បាន និងចិញ្ចឹមវាយូរណាស់មកហើយ។ ជាមួយគ្នានេះដែរ តារាស្រីរូបនេះក៏បានបង្ហាញក្តីរំភើប ជំនួសកូនស្រីដែលនាងពេញចិត្តនឹងកាដូមួយនេះយ៉ាងដូច្នោះថា៖

«នៅពេលដែលយើងព្យាយាមឲ្យក្តីស្រម៉ៃមនុស្សដែលយើងស្រលាញ់ក្លាយជាការពិត ម៉ាក់ដូចរំភើបជាងកូនទៀត »។

សកម្មភាពមួយនេះ បានធ្វើឲ្យអ្នកគាំទ្រសរសើរដល់នាងគ្រប់គ្នា ដែលតែងតែដើរតួជាម្តាយល្អ តែងតែធ្វើឲ្យកូន ក៏ដូចជាគ្រួសារមានក្តីសុខខ្លាំងបែបនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖

កែវ ចាន់និមល​
កែវ ចាន់និមល​
កែវ ចាន់និមល​ និងគ្រួសារ
កែវ ចាន់និមល​ និងគ្រួសារ
កែវ ចាន់និមល​ និងកូនស្រី
កែវ ចាន់និមល​ និងកូនស្រី
កូនស្រីកែវ ចាន់និមល​
កូនស្រីកែវ ចាន់និមល​
កូនស្រីកែវ ចាន់និមល​
កូនស្រីកែវ ចាន់និមល​
កែវ ចាន់និមល​ Surprise កូនស្រី
កែវ ចាន់និមល​ Surprise កូនស្រី
កែវ ចាន់និមល​ Surprise កូនស្រី
កែវ ចាន់និមល​ Surprise កូនស្រី
កែវ ចាន់និមល​ Surprise កូនស្រី
កែវ ចាន់និមល​ Surprise កូនស្រី
កែវ ចាន់និមល​ Surprise កូនស្រី
កែវ ចាន់និមល​ Surprise កូនស្រី
កែវ ចាន់និមល​ Surprise កូនស្រី
កែវ ចាន់និមល​ Surprise កូនស្រី
កែវ ចាន់និមល
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T