ស្ត្រីម្នាក់ផឹកស្រាស្រវឹងទាញកាំបិតចាក់ប្តីធ្លាយពោះរងរបួសធ្ងន់ ខណៈម្នាក់ទៀតស្រវឹងស្រាទាញបំពង់ទឹកក្តៅ វាយលើប្រពន្ធបែកក្បាល

//s6.kh1.co/ce/cef1be58c1ead2202cb1a68cf5c263f9a0169927.jpg
សង្គម

 ១២-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(ពោធិ៍សាត់)៖ មានករណីអំពើហិង្សា២ករណីផ្សេង កើតឡើងដោយសារតែផឹកស្រាស្រវឹង ដោយស្ត្រីម្នាក់ទាញកាំបិតចាក់ប្តីធ្លាយពោះវៀន និងម្នាក់ទៀតស្រវឹងស្រា វាយប្រពន្ធបែកក្បាលហូរឈាម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ករណីទី១៖ ស្ត្រីម្នាក់មេផ្ទះទំនងទាស់ពាក្យសម្តីជាមួយប្តី ទ្រាំមិនបានក៏ទាញកាំបិតខ្លីចាក់ប្តី បណ្តាលឱ្យធ្លាយពោះរបួសធ្ងន់ ត្រូវក្រុមគ្រួសារបញ្ជូន ទៅសង្គ្រោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកពោធិ៍សាត់ ខេត្តពោធិ៍សាត់។

ហេតុការណ៍ដ៏កម្រនេះ បានកើតឡើងកាលពីវេលាម៉ោង០៤៖៣០នាទីល្ងាច ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ត្រង់ចំណុចផ្ទះជនរងគ្រោះ ស្ថិតក្នុងភូមិដីក្រហម ឃុំអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។

លោក ធាង ឡេង អធិការនគរបាលស្រុកវាលវែង បានប្រាប់ភ្នាក់ងារ Fresh News ឱ្យដឹងថា ជនសង្ស័យជាប្រពន្ធ មានឈ្មោះ សយ ផល្លី អាយុ៣៩ឆ្នាំ មុខរបរកសិករ រីឯជនរងគ្រោះជាប្តី មានឈ្មោះ សុខ ខន អាយុ៤៨ឆ្នាំ មុខរបរកសិករដូចគ្នា ទាំង២នាក់ ប្តីប្រពន្ធ រស់នៅភូមិឃុំកើតហេតុខាងលើ។

លោក ធាង ឡេង បានបន្តថា មុនពេលកើតហេតុ ជនសង្ស័យបានផឹកស្រាស្រវឹងជោគជាំ ដោយហេតុតែញៀនស្រាជាប្រចាំ ជនសង្ស័យបានធ្លោយប្រើពាក្យសម្តីមិនសាកសមទៅលើប្តីកំសត់ រហូតឈានដល់ប្រើប្រាស់អំពើហឹង្សា ទាញកាំបិតខ្លី ចាក់ទៅលើប្តីបណ្តាលឱ្យរងរបួសធ្ងន់ ធ្លាយពោះផ្នែកខាងឆ្វេងដៃ បញ្ជូនទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់។

បច្ចុប្បន្នជនរងគ្រោះ បានធូរស្រាលបន្តិចហើយ រង់ចាំព្យាបាលបន្ត ដោយឡែកស្ត្រីមេផ្ទះជើងខ្លាំង ដែលស្រវឹងខួប ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកវាលវែង ចាត់ការតាមនីតិវិធី។

ករណីទី២៖ នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ នៅឯភូមិកំពែង ឃុំព្រងិល ស្រុកភ្នំក្រវាញ ឯណោះវិញ សមត្ថកិច្ចក៏បានធ្វើការឃាត់ខ្លួន ជនសង្ស័យជាប្តីម្នាក់ មានឈ្មោះ ទិត សេងលី អាយុ៥៦ឆ្នាំ បានផឹកស្រាស្រវឹងទាញបំពង់ទឹកក្តៅ វាយទៅលើជនរងគ្រោះជាប្រពន្ធ មានឈ្មោះ វេន ផល្លី អាយុ៥៣ឆ្នាំ ត្រូវក្បាលខាងឆ្វេង បណ្តាលឱ្យបែកក្បាលហូរឈាម ដេរចំនួន៣ថ្នេរ។ ចំពោះករណីនេះ សមត្ថកិច្ចសន្យាអប់រំ និងឱ្យត្រលប់ទៅផ្ទះវិញផងដែរ៕

https://s6.kh1.co/__image/w=650,h=867,q=100/60/60800459b96eae447f0ae2eefafe57930ee03848.jpg
https://s5.kh1.co/__image/w=650,h=867,q=100/75/759cd1e0002eaf4d69e3711e1024875c08a90969.jpg
https://s6.kh1.co/__image/w=650,h=867,q=100/b6/b62e3b729790321c90c2f5ec5a4a333ee91cf6a6.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

//s9.kh1.co/e0/e056aaab603db48e31264362809d92e27f8d6432.jpg

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បញ្ជាក់ច្បាស់ៗការដោះដូរ ផ្ទះយកដី គឺសម្រាប់តែអតិថិជនស្ម័គ្រចិត្ត ដែលពួកគាត់មានតម្រូវការចាំបាច់ចំណែកគម្រោង បុរី នៅតែប្រកាន់គោលជំហរបញ្ចប់ការដោះស្រាយជូនអតិថិជនទាំងស្រុងដែល

 ២៤-មេសា-២០២៤ 
 ៨ព្រឹក · មួយថ្ងៃមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T