ទុក្ខជាន់ទុក្ខ! បងប្រុស ឈុំ វត្តី ទើបតែស្លាប់បាន៤ថ្ងៃ ពេលនេះលោកយាយនាង ឈឺចូលមន្ទីរពេទ្យទៀត

//s6.kh1.co/6f/6f0b5dc9afbcbe7cf92823e7541e789f566918cf.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ តារាសម្តែងស្រីកញ្ញាឈុំ វត្តី ​កំពុងតែមានទុក្ខជាទម្ងន់ ដែលកាលពីប៉ុន្មានថ្ងៃមុននេះ បងប្រុសជីដូនមួយជាទីស្រលាញ់ បានទទួលមរណភាពទាំងវ័យក្មេងយ៉ាងឆាប់រហ័ស ធ្វើឲ្យនាងដែលជាសាច់ញាតិពិតជារន្ធត់នៅក្នុងចិត្តយ៉ាំងខ្លាំង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិធីបុណ្យសពរបស់បងប្រុសនាងបានធ្វើឡើងទើបតែចប់ប៉ុន្មានថ្ងៃប៉ុណ្ណោះ មិនទាន់ឈានដល់បុណ្យ៧ថ្ងៃនោះទេ ក៏ប៉ុន្តែពេលនេះនាងបែរជាមានទុក្ខបន្ថែមទៀត ខណៈពេលដែលមុននេះបន្តិច លោកយាយរបស់នាង បានចូលមន្ទីរពេទ្យសង្គ្រោះបន្ទាន់ភ្លាមៗ។

ដំណឹងដ៏សោកសៅមួយនេះ បានធ្វើឲ្យតារាស្រីរូបនេះពិតជាពិបាកទទួលយក និងសោកស្តាយយ៉ាងខ្លាំង ព្រោះមានបញ្ហាផ្ទួនៗក្នុងពេលតែមួយបែបនេះ។

ជាមួយគ្នានេះដែរ បណ្តាអ្នកគាំទ្រជាច្រើនបាននាំគ្នាចូលរួមសោកស្តាយ និងផ្តល់កម្លាំងចិត្តជូននាង នៅពេលដែលមានបញ្ហាបែបនេះ ទាំងដែលការងារផ្ទាល់ខ្លួនក៏មានភាពមមាញឹកខ្លាំងផងនោះ៕

សូមទស្សនារូបភាពខាងក្រោមនេះ៖

ឈុំ វត្តី
ឈុំ វត្តី
ឈុំ វត្តី
ឈុំ វត្តី
ឈុំ វត្តី
ឈុំ វត្តី
បងប្រុសឈុំ វត្តី ស្លាប់
បងប្រុសឈុំ វត្តី ស្លាប់
បងប្រុសឈុំ វត្តី ស្លាប់
បងប្រុសឈុំ វត្តី ស្លាប់
លោកយាយ ឈុំ វត្តី
លោកយាយ ឈុំ វត្តី
ឈុំ វត្តី
Som Sreylin
S.L

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T