នៅតូចប៉ុណ្ណឹងកូនស្រី គង់ សុជាតិ និងជា វិបុល មានហាងឆេងណាស់!

//s6.kh1.co/8b/8b8e8956ba4095e349a88235baafca59e7e3dc26.jpg
តារា & កម្សាន្ដ

 ១១-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ មកទល់ពេលនេះ ពិធីករ​ អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល ដែលជាគូស្វាមីភរិយាដ៏សាកសម បានធ្វើឲ្យហ្វេនៗលួចសរសើរ មិនដាច់ពីមាត់ពី ជីវិតចំណងស្នេហា របស់ពួកគេគ្រប់គ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ជាពិសេស អ្នកទាំងពីរ មិនត្រឹមតែមានជីវិតគ្រួសារ ដ៏មានសុភមង្គល គួរឲ្យច្រណែននោះទេ ថែមទាំងទទួលបានភាពជោគជ័យយ៉ាងខ្លាំង ក្នុងអាជីពសិល្បៈ និងមុខរបររកស៊ី ផ្ទាល់ខ្លួនផងដែរ។

ដោយឡែក ហេតុតែមានឈាមជ័រជាអ្នកសិល្បៈ​ កូនស្រីពៅរបស់ គង់ សុជាតិ និងលោកវិបុល ទៅណាមិនឆ្ងាយពី ម៉ាក់ប៉ានោះទេ ថែមទាំងមានសមត្ថភាព ទទួលបានការងារ ផ្នែកថតស្ពតឲ្យបណ្ដាផលិតផល ជាច្រើនជាបន្តបន្ទាប់ ទាំងក្មេងតែម្ដង។

ជាក់ស្ដែង កាលពីប៉ុន្មានម៉ោងមុននេះ អ្នកនាង គង់ សុជាតិ បានបង្ហោះរូបភាពជាច្រើនសន្លឹកជាមួយស្វាមី និងកូនស្រីពៅជាទីស្រលាញ់ ក្នុងឈុតអាវប៉ាក់ បែបប្រពៃណីខ្មែរ អមដោយពាក្យពេចន៍ថា៖ 

« សកម្មភាពការងារ ថ្មីទៀតហើយរបស់ដូរី ជាមួយប៉ាម៉ាក់»។

អ្វីដែលពិសេស គ្រាន់តែឃើញរូបប៉ុន្មានសន្លឹកនោះភ្លាម មានប្រិយមិត្តមួយចំនួន បានលួចមានចិត្តច្រណែន និងប្រាថ្នាចង់បានគ្រួសារ បែបនេះជាមិនខាន៕

អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល
អ្នកនាង គង់ សុជាតិ និងលោក ជា វិបុល
គ្រួសាររបស់ សុជាតិ និងវិបុល
គ្រួសាររបស់ សុជាតិ និងវិបុល
សុជាតិ និងកូនស្រី
សុជាតិ និងកូនស្រី
វិបុល និងកូនស្រី
វិបុល និងកូនស្រី
គ្រួសាររបស់សុជាតិ ពេលថតស្ប៉ត
គ្រួសាររបស់សុជាតិ ពេលថតស្ប៉ត
គ្រួសាររបស់សុជាតិ ពេលថតស្ប៉ត
គ្រួសាររបស់សុជាតិ ពេលថតស្ប៉ត
គ្រួសាររបស់សុជាតិ ពេលថតស្ប៉ត
គ្រួសាររបស់សុជាតិ ពេលថតស្ប៉ត
គង់ សុជាតិជា វិបុល
Heng Sreynouch
S.N

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T