ភ្នំពេញ៖ បើតាមគណនីហ្វេសប៊ុករបស់វិទ្យុABC បានឲ្យដឹងថាក្រុមតារាចម្រៀងប្រុស ក្មេងខ្មែរ លោក ជា សុជាតិ និង កៅ ពន្លឺ បានបាត់រថយន្ត Toyota Prius ពណ៌ស កាលពីវេលាម៉ោង១យប់ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ បង្ករឲ្យមានភាពភ្ញាក់ផ្អើលខ្លាំងមែនទែន ពីបណ្ដាអ្នកប្រើប្រាស់បណ្ដាញសង្កម។ លើសពីនេះទៅទៀតនោះ គណនីហ្វេសប៊ុកផ្លូវការរបស់វិទ្យុABC បានសរសេនៅលើការបង្ហោះនោះថា៖
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស« ABC ពីខាងក្រុមក្មេងខ្មែរ បានបាត់ឡាន ព្រុស ពណ៌ស ស្លាកលេខ ភ្នំពេញ 2AE-3624 បាត់ចេញពី ម្ដុំផ្លូវ 310កែង 163 សង្កាត់អូឡាំពិក ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង1យប់ ។ បើប្រិយមិត្តបានប្រទះឃើញជួយទាក់ទងមកកាន់វិទ្យុABCផង តាមរយៈលេខខាងក្រោម លេខវិទ្យុABC ០១០ ២៣ ១០ ១០ ,០១២ ២៣ ១០ ១០, ០៦០ ២៣ ១០ ១០ »។
យ៉ាងណាមិញ គេក៏ឃើញវត្តមានរបស់លោក ជា សុជាតិ បានទៅដាក់ពាក្យបណ្ដឹងនៅសាលាសង្កាត់
អូឡាំពិកភ្លាមៗផងដែរ ដើម្បីសុំឲ្យកងសមត្ថកិច្ច ជួយធ្វើការអន្តរាគមន៍ទៅលើករណីនេះផងដែរ។
គួរឲ្យដឹងផងដែរ នាពេលកន្លងមករថយន្តមួយគ្រឿងនេះ ក៏ធ្លាប់ត្រូវបានចោរលួចស្លាកលេខម្ដងរួចមកហើយ
តែម្ដងនេះបាត់ទាំងមូលតែម្ដង យ៉ាងណាក៏សូមជូនពរឲ្យអ្នកទាំងពីរ
ឆាប់បានរកឃើញឡានវិញចុះ៕
តោះទៅទស្សនារូបភាពទាំងអស់គ្នា៖





