Man City ព្យាយាមបញ្ចុះបញ្ចូល កីឡាករម្នាក់ឲ្យចុះហត្ថលេខាលើកុងត្រាថ្មី

//s6.kh1.co/c4/c479d722dcfc791073ca360ccb7e1f7050a5335c.jpg
កីទ្បា

 ១១-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖​ Man City ព្យាយាមបញ្ចុះបញ្ចូលកីឡាករ Leroy Sane ឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងថ្មីមុនពេល Bayern Munich ចាប់ផ្តើមដេញថ្លៃក្នុងការផ្ទេរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ការចរចារកិច្ចសន្យាកំពុងបន្ត បើទោះបីជាកីឡាករសញ្ជាតិអាល្លឺម៉ង់រូបនេះ​ កំពុងសម្រាកព្យាបាលរបួសដែលគេសន្និដ្ឋានថាអាចសម្រាករហូតដល់ខែកុម្ភៈក៏ដោយ ដោយសារមានបញ្ហាសរសៃពួរជង្គង់។

  កីឡាករ Leroy Sane រងរបូសកាលពីប្រកួតពានរង្វាន់ Community Shield
  កីឡាករ Leroy Sane រងរបូសកាលពីប្រកួតពានរង្វាន់ Community Shield

Man City នៅតែសង្ឃឹមនឹងប្តេជ្ញាក្នុងការរក្សា Sane អោយបន្តនៅ Etihad បន្តទៀត បើទោះបីជាគាត់ត្រូវបានគេរំពឹងថានឹងធ្វើការផ្លាស់ប្តូរទៅ Bayern ក៏ដោយក្នុងអំឡុងពេលដោះដូរកីឡាករកាលពីខែមុន។

ម្ចាស់ជើងឯក Premier League មួយនេះទាមទារប្រាក់ចំនួន ១៣៧ លានផោនប្រសិនបើ Bayern ចង់អោយ Sane ចាកចេញពីក្លិបមុនពេលកិច្ចព្រមព្រៀងបច្ចុប្បន្នរបស់គាត់បញ្ចប់នៅឆ្នាំ ២០២១ ។

Bayern មិនបានផ្តល់នូវការផ្តល់ជូនណាមួយដែលកៀកទៅនឹងតម្លៃដែល Man City បានស្នើនោះទេនៅរដូវក្តៅនេះ ដូច្នេះវានៅតែមិនច្បាស់ថាតើពួកគេនឹងអាចបំពេញតាមតម្លៃដែល Man City ចង់បានដែរឬទេ។ ប្រភពនៅក្នុងប្រទេសអាល្លឺម៉ង់បានអះអាងថា Bayern អាចនឹងត្រៀមដេញថ្លៃម្ដងទៀតនៅដើមខែមករាបើទោះបីជា Sane ស្ថិតនៅស្ថានភាពរបួសក៏ដោយ។

  កីឡាករ Leroy Sane
  កីឡាករ Leroy Sane

Bayern បានសម្លឹងឃើញថា Sane ជាបេក្ខភាពដ៏ល្អឥតខ្ចោះដើម្បីជំនួស Arjen Robben និង Franck Ribery ដែលបានចាកចេញកាលរដូវកាលដោះដូរកីឡាកររដូវក្ដៅនេះ៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T