ចាស់ហើយល្អអីក៍ល្អយ៉ាងនេះ!! Ronaldo ទាត់ ៤គ្រាប់ ឲ្យជម្រើសជាតិព័រទុយហ្គាល់ យប់មិញ (មានវីដេអូ)

//s6.kh1.co/63/63e268730855dc79aca9aaf2c1be0c880c3dd0cc.jpg
កីទ្បា

 ១១-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អឺរ៉ុប៖ ការប្រកួតជម្រុះពានរង្វាន់ EURO 2020 ក្នុងពូល B កាលពីយប់មិញ ក្រុមបាល់ទាត់ជម្រើសជាតិព័រទុយហ្គាល់ បានប្រកួតឈ្នះក្រុមម្ចាស់ផ្ទះ លីទុយអានី ក្នុងលទ្ធផល ១ទល់និង៥។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=434,q=100/00/00fda3adcb6f4ab73f9c059b6ad651253703d4fa.jpg

ក្នុងចំណោម ៥គ្រាប់របស់ព័រទុយហ្គាល់ ខ្សែប្រយុទ្ធ Cristiano Ronaldo រកបាន ៤គ្រាប់ ខណៈ ១គ្រាប់ទៀតរកបានដោយកីឡាករ William Carvalho។ រីឯ ១គ្រាប់របស់លីទុយអានី សម្រេចទីដោយកីឡាករ Vytautas Andriuskevicius។

https://s6.kh1.co/__image/w=650,h=434,q=100/f6/f6fea98199e6f2aac62abd38a4ff0ad0ad9ef6e3.jpg

ចំណែកឯមួយគូរទៀតនៅក្នុងពូល B បញ្ចប់ទៅដោយ លុចសំបួរ បានប្រកួតចាញ់ ស៊ែប៊ី ដោយលទ្ធផល ១ទល់នឹង៣។

គួរបញ្ជាក់ផងដែរថា ព័រទុយហ្គាល់ បានកក់កៅអីសម្រាប់ពានរង្វាន់ EURO 2020 រួចទៅហើយ ដោយសារតែជាម្ចាស់ជើងឯកពាន UEFA Nations League៕

សូមទស្សនាវីដេអូ Highlight រវាង លីទុយអានី និងព័រទុយហ្គាល់នៅខាងក្រោម៖

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T