អាមេរិក៖ ថ្មីៗនេះ វីដេអូដែលបង្ហាញពីមិត្តភាពរវាងក្មេងប្រុសវ័យ២ឆ្នាំពីរនាក់ បានរត់ឱបគ្នា ក្រោយពីខានជួបគ្នាចំនួនពីរថ្ងៃ កំពុងមានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមហ្វេសប៊ុក ។
ប្រភពបានឲ្យដឹងថា Maxwell និង Finnegan គឺជាមិត្តភក្ដិដ៏ស្និតស្នាលនឹងគ្នាជិតមួយឆ្នាំមកហើយ។ រាល់ពេលដែលមិនបានជួបគ្នា ពួកគេតែងតែសួរទៅឪពុកម្ដាយអំពីគ្នាទៅវិញទៅមក។ ពួកគេទាំងពីរ រៀនរាំជាមួយគ្នា ថែមទាំងពូកែរាំទៀតផង។
យោងតាមវីដេអូដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុកដោយគណនីឪពុករបស់ក្មេងប្រុស Maxwell បានសរសេរថា៖
នៅក្នុងវីដេអូនោះ ក្មេងប្រុសទាំងពីរបានរត់ទៅរកគ្នា និងឱបគ្នាទៅវិញទៅមក ដូចជាខានបានជួបគ្នាអស់រយៈពេលយូរណាស់អីចឹង។


ឪពុករបស់ក្មេងប្រុស Maxwell បាននិយាយថា៖
សម្រាប់វីដេអូនោះ កំពុងមានភាពល្បីល្បាញ និងមានអ្នកចូលទស្សនាចំនួនជិត៤សែនដង ក្នុងរយៈពេលដ៏ខ្លីប៉ុណ្ណោះ។ លើសពីនេះទៅទៀត មានប៉ុស្ដិ៍ទស្សន៍មួយចំនួនទាក់ទងសុំធ្វើការសម្ភាស៍ក្មេងប្រុសទាំងពីរទៀតផង៕
សូមទស្សនារូបភាពបន្ថែមនិងវីដេអូខាងក្រោម៖


បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 085836679 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 085836679 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload
ចូលចិត្តផ្នែក ប្លែកៗ និងចង់ធ្វើការជាមួយខ្មែរឡូតក្នុងផ្នែកនេះ សូមផ្ញើ CV មក [email protected]