លោក Ed Woodward ចង់អោយ អតីតអ្នកចាំទីរបស់ Manchester United លោក Edwin van der Sar កាន់តួនាទីថ្មីមួយនៅ Man Utd

//s6.kh1.co/02/025cacd6117cdf3710e39420aa9b5e507ce7fef1.jpg
កីទ្បា

 ១០-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ អនុប្រធានប្រតិបត្តិក្លឹបបិសាចក្រហមលោក Ed Woodward ចង់ស្ដារក្លឹបឡើងវិញក្នុងការប្រមាញ់កីឡករដោយស្វែងរកនាយកបច្ចេកទេសថ្មី តាមសេចក្តីរាយការណ៍បានអោយដឹងថាអតីតអ្នកចាំទី Edwin van der Sar ជាគោលដៅរបស់លោក Ed Woodward។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  អតីតអ្នកចាំទី Edwin van der Sar
  អតីតអ្នកចាំទី Edwin van der Sar

 អនុប្រធានប្រតិបត្តិរូបនេះបាននិងកំពុងព្យាយាមរកវិធីសាស្រ្តកែលម្អបិសាចក្រហមក្នុងការជ្រើសរើសបុគ្គលដែលមានសមត្ថភាពទៅតាមផែនការរបស់គាត់ដើម្បីជំនួយក្នុងរដូវដោះដូរកីឡាកររដូវក្តៅនេះ។

អ្នកចាត់ការទូទៅលោក Ole Gunnar Solskjaer ត្រូវបានផ្តល់សិទ្ធិអោយធ្វើតាមគោលដៅដែលលោកពេញចិត្តដោយផ្តល់អាទិភាពដល់កីឡាករអង់គ្លេសក្មេងៗដែលមានទេពកោសល្យលេងអោយក្រុម Man United ។

ប៉ុន្តែបើយោងទៅតាមកាសែត The Mirror លោក Woodward នៅតែចង់នាំអ្នកណាម្នាក់មកជួយ Solskjaer និងសម្លឹងឃើញ Van der Sar គឺជាបេក្ខភាពដែលលេចធ្លោ។ បច្ចុប្បន្ន Van der Sar ជានាយកប្រតិបត្តិនៃក្រុម Ajax ដែលមានតួនាទីស្រដៀងនឹងលោក Woodward នៅ Old Trafford។ លោក Woodward ត្រូវបានគេជឿជាក់ថាបានពិភាក្សាជាមួយអតីតកីឡាកររបស់ក្រុម Man United ផ្សេងទៀតអំពីតួនាទីនៅក្នុងក្លឹបរួមមានដូចជា Darren Fletcher, Rio Ferdinand និង Patrice Evra ជាដើម។

លោក Edwin van der Sar
លោក Edwin van der Sar

លោក Van der Sar នឹងពិបាកក្នុងការចាកចេញពី Ajax ព្រោះគាត់កំពុងរីករាយទៅនឹងតួនាទីបច្ចុប្បន្នរបស់គាត់នៅ Amsterdam។ Ajax បានរកប្រាក់ចំណេញលើសពី ២០០ លានផោនក្នុងរដូវកាលថ្មីៗនេះដោយលក់ដូចជា Matthijs de Ligt និង Frenkie de Jong ក្នុងតម្លៃថ្លៃៗ ហើយទន្ទឹមនឹងនេះពួកគេបានកសាងក្រុមដែលឈ្នះពាន Eredivisie កាលពីរដូវកាលមុននិង ឡើងដល់វគ្គពាក់កណ្ដាលផ្តាច់ព្រ័ត្រនៃក្របខណ្ឌ Champions League៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T