ហ្វីលីពីន៖ ឪពុកម្ដាយគ្រប់រូបតែងតែធ្វើអ្វីគ្រប់យ៉ាងដើម្បីកូនៗ ទោះបីជាត្រូវពិបាកហត់នឿយយ៉ាងណាក៏ដោយ។ ជាក់ស្ដែង ថ្មីៗនេះ ក្នុងប្រទេសហ្វីលីពីន ឪពុកក្រីក្រវ័យចំណាស់ម្នាក់ យកប្រាក់ដែលខំសន្សំយ៉ាងយូរ ដើម្បីទិញស្បែកជើងថ្មីឲ្យកូនប្រុស។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សយោងតាមគេហទំព័រហ្វេសប៊ុកឈ្មោះ Philippine trends and news បានបង្ហោះរូបភាពដែលបង្ហាញពីបុរសវ័យចំណាស់និងកូនប្រុសកំពុងឈរពីមុខកន្លែងគិតប្រាក់ ដោយសរសេរថា៖
«បុរសវ័យចំណាស់បានយកកំប៉ុងដាក់កាក់ចេញពីកាបូបស្ពាយ បន្ទាប់មកចាប់ផ្ដើមរាប់ម្ដងមួយៗ។ នៅពេលដែលគាត់រាប់គ្រប់ចំនួនសម្រាប់តម្លៃស្បែកជើងរួចមក ទឹកមុខរបស់គាត់មានភាពរីករាយយ៉ាងខ្លាំង។»
រឿងរ៉ាវរបស់គាត់កំពុងមានភាពល្បីល្បាញនៅលើបណ្ដាញសង្គមហ្វេសប៊ុក ព្រមទាំងបានទទួលការកោតសរសើរ និងអាណិតអាសូរទៀតផង។
យ៉ាងណាមិញ មានមហាជនមួយចំនួនបានស្នើសុំលេខទំនាក់ទំនង ឬអាស័យដ្ឋានដើម្បីផ្ដល់ជាជំនួយទៅដល់គាត់ផងដែរ៕


