មានវិធីហាត់ប្រាណជាច្រើន និងកីឡាមួយចំនួន មិនត្រឹមតែជួយសុខភាពឲ្យល្អនោះទេ ថែមទាំងជួយមុខងារខួរក្បាលកាន់តែប្រសើរ ខណៈអ្នកជំនាញជប៉ុន ណែនាំឲ្យស្រីៗចង់បានរាងស្អាតខ្ញង់ សុខភាពផ្លូវចិត្ត ផ្លូវកាយល្អ គួរតែសាកល្បងជាមួយកីឡាវាយសី។
ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័សតាមសារព័ត៌មានអង់គ្លេស Daily Mail លទ្ធផលស្រាវជ្រាវធ្វើឡើងដោយសាកលវិទ្យាល័យ Tohoku Gakuin ប្រទេសជប៉ុន បានសិក្សាលើយុវវ័យមួយចំនួន ដោយផ្តោតទៅលើសមត្ថភាពចងចាំ ក៏ដូចជាសួរនាំ ក៏ដូចជាអនុញ្ញាតឲ្យលេងកីឡាយើងចូលចិត្ត បានបង្ហាញជាលទ្ធផលថ្មីមួយទៀត ដោយក្រុមយុវវ័យបានជ្រើសរើសប្រភេទកីឡាវាយសី ទទួលពិន្ទុខួរក្បាលផ្នែកចងចាំបានយ៉ាងល្អ នឹងកើនពិន្ទុយ៉ាងរហ័ស។
បើតាមអ្នកស្រាវជ្រាវបានឲ្យដឹងថា ប្រភេទកីឡាវាយសីតម្រូវឲ្យកីឡាករផ្តោតអារម្មណ៍ខ្លាំង ត្រៀមខ្លួន គិត និងបញ្ចេញសកម្មភាពភ្លាមៗ បូកផ្សំទាំងការគ្រប់គ្រងអារម្មណ៍ និងស្មារតី ជាហេតុមួយ ជំរុញឲ្យផ្នែកខួរក្បាល សកម្ម និងធ្វើការ ដូចខួរក្បាលធ្វើលំហាត់ ខណៈពេលកីឡាផ្សេងៗ ដូចជារត់លើម៉ាស៊ីន ជាដើម ទទួលបានផលតិចតួច។
តំណាងសាកលវិទ្យាល័យ Tohoku Gakuin ដឹកនាំការស្រាវជ្រាវខាងលើ បាននិយាយថា ដោយសារកីឡាបែបនេះ ទាមទារឲ្យខួរក្បាលធ្វើការ គឺវាជួយដាស់តំបន់ខួរក្បាល មុខងារគិត ឲ្យធ្វើសកម្មភាព ប្រៀបដូចជាដាស់ខួរក្បាលឲ្យហ្វឹកហាត់យ៉ាងសកម្ម។
ក្នុងករណីមានសំណួរ ឬមន្ទិលសង្ស័យជុំវិញសុខភាពអ្នក ជម្រើសល្អបំផុត សូមពិគ្រោះ និងប្រឹក្សាយោបល់ផ្ទាល់ជាមួយពេទ្យជំនាញ។ Hello Health Group មិនចេញវេជ្ជបញ្ជា មិនធ្វើរោគវិនិច្ឆ័យ ឬព្យាបាលជូនទេ៕
អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet