អតិថិជនឆ្នោតមហាសំណាងកោស ១សន្លឹក ឈ្នះរង្វាន់ធំលុយសុទ្ធ ៤០លានរៀល!

//s6.kh1.co/91/91870cfff37c6621915c95237e9fd93b46ffbb1e.jpg
សង្គម

 ១០-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ រង្វាន់ធំឆ្នោតកោសឈ្មោះថា «ឃ្មុំមាស» ចំនួន ៤០លានរៀល ជាលុយសុទ្ធពីឆ្នោតមហាសំណាង ទឹកច្រើន ឈ្នះច្រើន! បានទៅលើអតិថិជន មានឈ្មោះលោក ទូច លាភី រស់នៅផ្ទះ ៣៧ ផ្លូវ២២២ ភូមិសែនសុខទី៤ សង្កាត់ឃ្មួញ​ ខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលបានឈ្នះរង្វាន់កាលពីថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ពិតជាគួរឱ្យរំភើប និងត្រេកអរជំនួសអតិថិជនមានសំណាងលោកពូ ទូច លាភី អាយុ​៥១ឆ្នាំ បានចំណាយថវិកាត្រឹមតែ៤ពាន់រៀលប៉ុណ្ណោះ ក៏បានឈ្នះរង្វាន់ធំរហូតដល់ ៤០លានរៀល ពីឆ្នោតកោស ផ្សងសំណាង ឈ្មោះ «ឃ្មុំមាស»។ រង្វាន់ធំឆ្នោតមហាសំណាងទឹកប្រាក់ ៤០លានរៀល នេះ មិនមែនឈ្នះជាលើកទីមួយនោះទេ កន្លងមក ឆ្នោតមហាសំណាង បានប្រគល់ធំៗយ៉ាងច្រើនសន្ធឹកសន្ធាប់ជូនដល់ បណ្តាលអតិថិជនទូទាំង ២៥ រាជធានីខេត្តក្រុង​ ដែលតែងតែនិយមគាំទ្រ កម្សាន្តផ្សងសំណាងឆ្នោតមហាសំណាង។

អតិថិជនឆ្នោតមហាសំណាងកោស ១សន្លឹក ឈ្នះរង្វាន់ធំលុយសុទ្ធ ៤០លានរៀល
អតិថិជនឆ្នោតមហាសំណាងកោស ១សន្លឹក ឈ្នះរង្វាន់ធំលុយសុទ្ធ ៤០លានរៀល

នៅក្នុងពិធីប្រគល់រង្វាន់ធំ លុយសុទ្ធ ៤០លានរៀល លោក អៀង ធាង តំណាងដេប៉ូក្រុងភ្នំពេញ បានសម្តែងនូវអារម្មណ៍ត្រេកអរ ចូលរួមអបអរសាទរ អតិថិជន ព្រមទាំងមានប្រសាសន៍ថា៖

«ការប្រគល់រង្វាន់នេះ គឺជាការប្រគល់រង្វាន់ជូនដល់អតិថិជន មានសំណាងពិតប្រាកដ ជាលុយសុទ្ធ ៤០លានរៀល ដោយគ្មានការក្លែងបន្លំ នៅក្នុងរូបភាពណាមួយនោះទេ។ លើសពីនេះ អតិថិជនពិតជាមានឱកាសឈ្នះរង្វាន់ធំ រហូតដល់ ៨៨ លានរៀល ពីឆ្នោតមហាសំណាង ដោយគ្រាន់តែធ្វើការផ្សងសំណាង ចំណាយទឹកប្រាក់បន្តិចបន្តួច ១០០រៀល សល់ពីការអាប់ប្រាក់ ដែលមិនមានប៉ះពាល់ដល់ជីវភាពប្រចាំថ្ងៃ»។​ 

លោកបានបន្ថែមទៀតថា៖

«ក្រុមហ៊ុនឆ្នោតមហាសំណាង តែងតែបង្កើតភាពសប្បាយរីករាយ ជូនប្រជាជនកម្ពុជា ដែលនិយមកំសាន្តផ្សងសំណាងឆ្នោតស្របច្បាប់  ក៏ដូចជាកាត់បន្ថយ នូវល្បែងហាមឃាត់ផ្សេងៗផងដែរ»។

លោក អៀង ធាង
លោក អៀង ធាង

ខណៈលោក សំ ថុនា តំណាងផ្នែកលក់ឆ្នោតមហាសំណាងបានមានបានថ្លែងថា៖

«ការប្រគល់រង្វាន់ធំនេះ មិនមែនជាលើកទី១នោះទេ។ ពិធីជួបជុំនៅថ្ងៃនេះ បានជំរះនៅមន្ទិលទាំងឡាយ ដែលបញ្ចាក់ កាន់តែច្បាស់ អំពីឆ្នោតមហាសំណាង ដែលតែងតែប្រកាន់ជំហរ តម្លាភាពក្នុងការប្រគល់ប្រាក់រង្វាន់ពិតៗជូនទៅអតិថិជនអ្នកឈ្នះ។ ថ្ងៃនេះក៏បានបង្ហាញយ៉ាងច្បាស់អំពីរង្វាន់ធំពិតប្រាកដមែនពីឆ្នោតមហាសំណាង។ ការឈ្នះរង្វាន់ ៤០លានរៀល ដែលមិនទាន់ ជារង្វាន់ធំបំផុត នៅឡើយនោះទេ រង្វាន់ធំបំផុតអតិថិជនអាចឈ្នះរង្វាន់ដល់ ១៥ម៉ឺនដុល្លាទៅ ៣០ ម៉ឺនដុល្លារ ឬអាចលើសពីចំនួននេះទៀត។ ហើយចំនួនធំនេះអាចទិញផ្ទះល្វែងពីបីល្វែង នៅសល់ខ្លះទុកជា ដើមទុនរកស៊ី បានយ៉ាងល្អប្រសើរ»។

លោក សំ ថុនា
លោក សំ ថុនា

លោក ទូច លាភី អតិថិជនមានសំណាងឈ្នះរង្វាន់ធំ ៤០លានរៀល ពីឆ្នោតមហាសំណាង បានបង្ហាញអារម្មណ៍យ៉ាងក្តុកក្តួល ត្រេកអរជាខ្លាំង ដោយបានឈ្នះរង្វាន់ធំពីឆ្នោតមហាសំណាង ព្រមទាំងបានលើកឡើងថា៖

«ពិតជារឿងដែលមិននឹកស្មានដល់សូម្បីតែយល់សប្តិ ថាខ្ញុំពិតជា មានសំណាង បានទទួលប្រាក់រង្វាន់ធំ ពីក្រុមហ៊ុនឆ្នោត មហាសំណាង ជាមួយថវិកា ៤០លានរៀល ស្មើនឹង១ម៉ឺនដុល្លារ អាមេរិក។ ទឹកប្រាក់នេះ ខ្ញុំទុកជាដើមទុនពង្រីកមុខរបរបន្ថែម ផ្គត់ផ្គង់ជីវភាពគ្រួសារ ឱ្យកាន់តែប្រសើរឡើង នឹងមួយចំណែកទៀត ទុកសំរាប់ធ្វើបុណ្យ ក្នុងពិធីបុណ្យភ្ចុំបិណ្ឌ ដែលនឹងខិតជិតមកដល់ក្នុងពេលខាងមុខនេះ»។

លោក ទូច លាភី
លោក ទូច លាភី

គួរបញ្ចាក់ផងដែរថា ក្រុមហ៊ុនឆ្នោតមហាសំណាង គឺជាប្រតិបត្តិករ ឆ្នោតកម្សាន្ត ផ្សងសំណាងស្របច្បាប់ ​​ ដែលទទួលបានអាជ្ញារបណ្ណ ពីរាជរដ្ធាភិបាលនៃព្រះរាជាណាចក្រកម្ពុជា ដើម្បី​ប្រតិបត្តិការ លក់ឆ្នោតឡូតូ៥ខ្ទង់​​​ ជាមួយរង្វាន់លួងចិត្ត២ខ្ទង់​ និង៣ខ្ទង់ និងឆ្នោតកោសភ្លាម ឈ្នះភ្លាម​។​ ប្រភេទឆ្នោតកោសភ្លាមឈ្នះភ្លាម មានរង្វាន់យ៉ាងធំសន្លឹក​​ សន្ធាប់ប្រាក់រង្វាន់រហូតដល់ ៨៨ លានរៀល។ លើសពីនេះក៏មានប្រភេទឆ្នោតដែលកំពុងពេញនិយមគាំទ្រយ៉ាងខ្លាំងនៅលើទីផ្សារ​ មានដូចជា ឆ្នោតកោសយាយសំក្តីស្រមៃ ឆ្នោតកោស យាយសំយាយសយ ឆ្នោតកោសសប្បាយកោស ឆ្នោតកោសឃ្មុំមាស ឆ្នោតកោសបាល់ទាត់ពិភពលោក និងប្រភេទឆ្នោតកោស ដទៃផ្សេងៗទៀត។

ឆ្នោតមហាសំណាងមានកេរិ៍្តឈ្មោះល្បីល្បាញ ទទួលបានការគាំយ៉ាងខ្លាំងជាមួយការកម្សាន្តសប្បាយផ្សងសំណាងពីសំណាក់មហាជន ក្នុងប្រទេសកម្ពុជា។​ ឆ្នោតមហាសំណាងមិនត្រឹមតែផ្តល់ជូននូវភាពរីករាយមួយមុខតែប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកក្នុងសកម្មភាពសង្គមចាប់តាំងពីចាប់ដំណើរការអាជីវកម្មមកដល់ពេលនេះ ដែលមានសកម្មភាពជាច្រើនដូចជា កម្មវិធីមូលនិធីមហាសំណាង​ និងកម្មវិធីផ្សេងៗទៀត។ បច្ចុប្ប​ន្នក្រុមហ៊ុនឆ្នោតមហាសំណាង បាននឹងកំពុងចូលរួមសកម្មភាពសប្បុរសធម៌សង្គម ដោយមានការសហការជាមួយក្រុមហ៊ុន Davitra Coulsulting Cambodia​ ក្នុងការផ្តល់ប្រឹក្សាពិគ្រោះយោបល់ដោយឥតគិតថ្លៃជូនដល់សិស្សានុសិស្ស និងនិស្សិតកម្ពុជា​ យកអាហារូបករណ៍ទៅសិក្សានៅក្រៅប្រទេស ជាមួយការផ្សព្វផ្សាយព័ត៌មានតាមរយៈកម្មវិធី «ប្រគុំតន្ត្រីអាហារូបករណ៍មហាសំណាង» វិទ្យុ វីដេអូអប់រំខ្លីៗ​ និងកម្មវិធីផ្សេងៗទៀត។ ក្រុមហ៊ុនឆ្នោតមហាសំណាង នឹងបន្តចូលរួមចំណែកក្នុងសង្គម និងក្នុងសហគមន៍ដែលមានប្រតិបត្តិការឆ្នោតមហាសំណាង។  

ស្របពេលដែលបុណ្យភ្ជុំបិណ្ឌកាន់តែខិតជិតមកដល់​​ ក្រុមហ៊ុនឆ្នោតមហាសំណាង សូមជូនពរដល់ប្រជាជនកម្ពុជា ជួបតែសេចក្តីសុខ ការធ្វើដំណើរទៅទីជិតឆ្ងាយប្រកបដោយសុខសុវត្ថិភាព និងជាពិសេសជូនពរអតិថិជនមានសំណាងល្អឈ្នះរង្វាន់ធំក្នុងពេលឆាប់ៗ។

រង្វាន់ធំៗ ៤០លានរៀល និង ៨៨លានរៀល ពីឆ្នោតមហាសំណាងនៅមានជាច្រើនរង្វាន់ទៀតកំពុងរង់ចាំអតិថិជនមហាសំណាង!!! ឆ្នោតមហាសំណាង ទឹកច្រើន ឈ្នះច្រើន!

អតិថិជនឆ្នោតមហាសំណាងកោស ១សន្លឹក ឈ្នះរង្វាន់ធំលុយសុទ្ធ ៤០លានរៀល
អតិថិជនឆ្នោតមហាសំណាងកោស ១សន្លឹក ឈ្នះរង្វាន់ធំលុយសុទ្ធ ៤០លានរៀល
អតិថិជនឆ្នោតមហាសំណាងកោស ១សន្លឹក ឈ្នះរង្វាន់ធំលុយសុទ្ធ ៤០លានរៀល
អតិថិជនឆ្នោតមហាសំណាងកោស ១សន្លឹក ឈ្នះរង្វាន់ធំលុយសុទ្ធ ៤០លានរៀល

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមរយៈលេខទូរស័ព្ទ 015 959 776 ឬទំនាក់ទំនងមកកាន់ ក្រុមហ៊ុនខ្មែរមហាសំណាង តាមរយៈលេខទូរស័ព្ទ 070​ / 093 / 098 / 068 / 099 235 235 ឬគេហទំព័រហ្វេសប៊ុក KTV Lottery ឬវេបសាយ www.ktvlottery.com

Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T