Arsenal ចង់ចែចូវកីឡាករមួយរូបនៅលីគកំពូលចិន

//s6.kh1.co/fe/fe1708e1f186538083626a07519ddd25499e50dc.jpg
កីទ្បា

 ១០-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ Arsenal អាចនឹងមានឱកាសក្នុងការចុះហត្ថលេខាលើ កីឡាករ Yannick Carrasco ដែលបានដាក់ការចាប់អារម្មណ៍ជាមួយកីឡាកររូបនេះជាយូរណាស់មកហើយ ជាមួយនឹងរបាយការណ៍ដែលបានបង្ហាញថាក្លឹបរបស់គាត់ Dalian Yifang នៅលីគកំពូលចិនកំពុងរៀបចំស្វែងរកអ្នកជំនួស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
   កីឡាករ Yannick Carrasco
   កីឡាករ Yannick Carrasco

ក្រុមកាំភ្លើងធំបានខកខានក្នុងការនាំយកកីឡាករអន្តរជាតិបែលហ្ស៊ិករូបនេះម្ដងរួចទៅហើយនៅពេលដែលគាត់ចាកចេញពី Atletico Madrid នៅឆ្នាំ ២០១៨។

កីឡាករវ័យ ២៦ ឆ្នាំរូបនេះបានជ្រើសរើសចូលរួមជាមួយក្រុម Dalian Yifang ដែលសព្វថ្ងៃកំពុងលេងនៅក្របខណ្ឌ Chinese Super League ដែលជាកន្លែងដែលគាត់លេងក្រោមការដឹកនាំរបស់អតីតគ្រូបង្វឹក Newcastle លោក Rafa Benitez។

តាមរបាយការណ៍បានអោយដឹងថា Carrasco រកចំណូលបានជិត ១៧៥.០០០ ផោនក្នុងមួយសប្តាហ៍នៅប្រទេសចិនហើយប្រហែលជាត្រូវកាត់បន្ថយប្រាក់ឈ្នួលប្រសិនបើគាត់ត្រឡប់មកអឺរ៉ុបវិញ។

   កីឡាករ Yannick Carrasco
   កីឡាករ Yannick Carrasco

ក្លឹបនៅប្រទេសចិនមួយនេះ ត្រូវបានគេរាយការណ៍ថានឹងធ្វើការផ្ទេរយកកីឡាករ Dries Mertens របស់ Napoli នៅខែមករាខាងមុខនេះដើម្បីជំនួសកន្លែង Carrasco។ កុងត្រារបស់កីឡាករវ័យ ៣២ ឆ្នាំរូបនេះនឹងផុតកំណត់នៅចុងបញ្ចប់នៃរដូវកាលនេះហើយប្រសិនបើគាត់មិនត្រូវបានគេផ្តល់ជូនកុងត្រាថ្មីទេនោះ គាត់នឹងអាចចាប់ផ្តើមពិភាក្សាជាមួយក្លិបផ្សេងទៀតបន្ទាប់ពីបុណ្យណូអែល។

ប្រសិនបើគាត់ត្រូវបានចុះហត្ថលេខាសម្រាប់ក្រុមរបស់លោក Benitez វាអាចជាផ្លូវមួយសម្រាប់មិត្តរួមក្រុមបែលហ្ស៊ិករបស់គាត់ដើម្បីផ្លាស់ប្តូរកន្លែងជាមួយគាត់ហើយបំពេញការវិលត្រឡប់ទៅលេងនៅអ៊ឺរ៉ុបវិញ។

កីឡាករ Dries Mertens
កីឡាករ Dries Mertens

គួររំលឹកផងដែរថាកាលពីខែមីនា Carrasco បាននិយាយថា៖

" ខ្ញុំចង់វិលត្រឡប់ទៅអឺរ៉ុបវិញ។ មានក្លឹបជាច្រើនចាប់អារម្មណ៍ខ្ញុំ៕"

ប្រភព៖ thesun

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T