Idol កាន់តែចាស់ហើយ! មិននឹកស្មានថា ទិនហ្វី ពេលនេះចាស់ដល់ម្លឹង ដូចតាចាស់អាយុ ៧០ឆ្នាំ ខណៈអាយុពិត ទើបតែ៥៧ឆ្នាំសោះ

//s5.kh1.co/18/18e05ab90bd4f6b92147f14902e86e352f959a53.jpg
តារា & កម្សាន្ដ

 ១០-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ចិន៖ បើនិយាយពីតារាសម្តែងជើងចាស់លោក Stephen chow ហៅ ទិនហ្វី ប្រិយប្រិយច្បាស់ជាស្គាល់ ព្រោះរូបលោកគឺជាតារាសម្តែងដ៏មានប្រជាប្រិយភាពមួយរូបនៅក្នុងប្រទេស ក៏ដូចជាក្រៅប្រទេសផងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ ស្រាប់តែថ្មីៗនេះ អ្នកគាំទ្របានឃើញតារាសម្តែងរូបនេះ នៅក្នុងភោជនីយដ្ឋានមួយកន្លែងក្នុងកោះ Mainland ប្រទេសចិន។ ការបង្ហាញវត្តមានរបស់លោក នៅពេលនោះ បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលមែនទែន ហើយរូបលោកបានធ្វើឲ្យគ្រប់គ្នាចោមរោមសម្លឹងរូបលោក មិនតិចនោះដែរ។

លើសពីនេះ អ្វីដែលធ្វើឲ្យមហាជននៅទីនោះ ស្រឡាំងកាំងស្ទើរតែមិនជឿនឹងភ្នែកនោះ គឺនៅពេលនេះ លោក Stephen chow មានរូបរាងចំណាស់ជាខ្លាំងដូចតាចាស់អាយុ ៧០ឆ្នាំ បើទោះជាពេលនេះ លោកទើបតែមានអាយុត្រឹមតែ ៥៧ ឆ្នាំក៏ដោយ។

ទោះជាយ៉ាងណាក្តី ក្រោយពីឃើញបែបនេះ អ្នកគាំទ្រជាច្រើនបានបង្ហាញក្តីព្រួយបារម្ភចំពោះសុខភាពរបស់លោក ដែលមានវ័យកាន់តែចាស់ទ្រុតទ្រោមមុនអាយុបែបនេះ។ ម៉្យាងវិញ​ទៀត អ្នកគាំទ្របាននិយាយថា មូលហេតុដែលរូបលោកកាន់តែចាស់បែបនេះ អាចប្រហែលមកពីលោកនៅម្នាក់ឯង គ្មានគូកំណាន់សម្រាប់តាមមើល និងថែរក្សារូបលោកក៏ថាបាន៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

Stephen chow
Stephen chow
Stephen chow
Stephen chow
Stephen chow
Stephen chow
Stephen chow ពេលនេះ
Stephen chow ពេលនេះ
Stephen chow ពេលនេះ
Stephen chow ពេលនេះ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T