Klopp ប្រាប់អារម្មណ៍ពិតត្រង់ៗ ជុំវិញ Coutinho ទៅចូលរួមជាមួយ Bayern

//s6.kh1.co/be/be3ceafe42c5347229f0d3ed3c93afb9776c7fcd.jpg
កីទ្បា

 ០៩-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ លោក Jurgen Klopp បានទម្លាយឲ្យដឹងថា Liverpool មិនមានកញ្ចប់ថវិការគ្រប់គ្រាន់ក្នុងការនាំយក Philippe Coutinho ត្រឡប់មកវិញ ដែលនេះជាហេតុផលធ្វើឲ្យគេចូលរួមជាមួយ Bayern Munich។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Jurgen Klopp និងកីឡាករ Philippe Coutinho
  លោក Jurgen Klopp និងកីឡាករ Philippe Coutinho

យ៉ាងណាមិញ អ្នកចាត់ការទូទៅសញ្ជាតិអាល្លឺម៉ង់ Klopp ជឿថា Coutinho នឹងជោគជ័យជាមួយ Bayern Munich ក្រោយផ្លាស់ពី Barcelona ក្រោមលក្ខខណ្ឌខ្ចីជើងរយៈពេលមួយរដូវកាល។ ថ្លែងប្រាប់ទៅកាន់សារព័ត៌មាន Bild អ្នកចាត់ការទូទៅដែលជួយឲ្យ Liverpool ឈ្នះពាន UEFA Champions League រដូវកាលមុនបានលើកឡើងថា៖

“គេ (Coutinho) គឺជាកីឡាករលំដាប់កំពូលមួយរូប។ ពិតជាល្អណាស់ដែលគេផ្លាស់ទៅលេងនៅ Bundesliga ជាមួយ Bayern។ ក្រោយតែខ្ញុំទទួលដំណឹងនេះ ខ្ញុំគិតរួចទៅហើយថាវាគឺជារឿងល្អសម្រាប់រូបគេ។”

  លោក Jurgen Klopp
  លោក Jurgen Klopp

លោក Klopp បានបន្តឲ្យដឹងទៀតថា៖

“ពួកយើងពិតជាចង់បានគេត្រឡប់មកវិញ ប៉ុន្តែយើងមិនមានលុយគ្រប់គ្រាន់នោះទេ។ ខ្ញុំបានប្រាប់ទៅកាន់គេហើយថា គេនឹងធ្វើបានល្អនៅ Bayern Munich។"

គួររំលឹកដែរថា Liverpool បានលក់ Coutinho ទៅឲ្យក្លិបអ្នកមានបុណ្យ Barcelona កាលពីខែមករា ឆ្នាំ២០១៨ ក្នុងតម្លៃខ្លួន ១៤២លានផោន ប៉ុន្តែក្រោយបង្ហាញទម្រង់លេងមិនសូវជាបានល្អ Barcelona បានដាក់ Coutinho ឲ្យ Bayern Munich ខ្ចីជើងសម្រាប់រដូវកាលថ្មីនេះ៕

កីឡាករ Philippe Coutinho
កីឡាករ Philippe Coutinho

ប្រភពExpress

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T