វីរបុរស Manchester United លោក Roy Keane បារម្ភពីចំណុចខ្សោយរបស់កីឡាករចំណូលថ្មីរបស់ Man Utd ១រូប

//s6.kh1.co/37/37e46ea951b8ae5a47f633e45043ba1bba58fd77.jpg
កីទ្បា

 ០៩-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

អង់គ្លេស៖ លោក Roy Keane វីរបុរសរបស់ Manchester United នៅតែបារម្ភអំពីសមត្ថភាពការពាររបស់ Harry Maguire ដែលជាខ្សែការពារមានតម្លៃខ្លួនថ្លៃជាងគេក្នុងប្រវត្តិសាស្រ្តបាល់ទាត់ ដែលផ្ទេរមកក្រុម Manchester United កាលពីដើមរដូវក្តៅនេះក្នុងតម្លៃ៨០លានផោន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
 Harry Maguire
 Harry Maguire

Keane បានចង្អុលបង្ហាញយ៉ាងរហ័សថា Maguire មានសមត្ថភាពការពារអស្ចារ្យណាស់សម្រាប់បាល់ខ្ពស់ប៉ុន្តែគាត់សារភាពថាគាត់មានការព្រួយបារម្ភទៅលើល្បឿនរបស់កីឡាកររូបនេះ។

Maguire លេងបាន៤ប្រកួតមកហើយក្នុងក្របខណ្ឌ Premier League រដូវកាលនេះប៉ុន្តែគាត់ជួយក្រុមមិនអោយរបូតគ្រាប់បាល់បានតែ ១ប្រកួតតែប៉ុណ្ណោះគឺប្រកួតទទួលជ័យជម្នះ ៤-០ នៅថ្ងៃបើកឆាករបស់ក្រុម Man United លើក្រុមតោខៀវ Chelsea។

លោ Roy Keane បានប្រាប់ ITV ថា៖

Roy Keane និយាយក្នុង ITV
Roy Keane និយាយក្នុង ITV

"ខ្ញុំគិតថាគាត់មិនអីទេ។ យើងកំពុងនិយាយទាក់ទងអំពីសមត្ថភាពរបស់គាត់ថាគាត់ល្អកម្រិតណានៅតំបន់ការពារ ប៉ុន្តែខ្ញុំនៅតែគិតពីការការពាររបស់គាត់ ... ខ្ញុំនៅតែមានចម្ងល់មួយឬពីរលើគាត់។ ខ្ញុំតែងតែបារម្ភពីល្បឿនរបស់គាត់។ ខ្ញុំចាំបានថាគ្រាប់ដំបូងកាលពីប្រកួតទល់នឹង Crystal Palace គាត់បានឈរនៅតំបន់ការពារតែគាត់មិនអាចរត់តាមទាន់ខ្សែប្រយុទ្ធរបស់ Crystal ។ ស្តាប់! គាត់មានអាយុ ២៦ ឆ្នាំហើយឥឡូវនេះអ្នកនឹងបារម្ភដូចខ្ញុំប្រសិនបើអ្នកចង្អុលបង្ហាញរឿងទាំងនេះទៅកាន់គាត់។"

គួររម្លឹកផងដែរថា Maguire បានលេងពេញ ៩០ នាទីសម្រាប់អង់គ្លេសក្នុងជ័យជម្នះ ៤-០ លើប៊ុលហ្គារីកាលពីថ្ងៃសៅរ៍៕

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T