គ្រូពេទ្យបកស្រាយលម្អិតពីពេលវេលា កូនត្រូវបង្វិលក្បាលចុះក្រោម និងវិធីបង្វិល!

//s6.kh1.co/0f/0f52cb50dac1b9ec4cef229d53faf6d8ce14da22.jpg
នារី

 ០៩-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

គភ៌​ស្ថិត​នៅ​ទីតាំង​បញ្ច្រាស មិន​ព្រម​បង្វិល​ក្បាល​ចុះ​ក្រោម ជា​កង្វល់​របស់​ម៉ាក់ៗ​ដែល​មាន​បំណង​សម្រាល​កូន​តាម​ធម្មជាតិ។ ថ្ងៃនេះ «Hello គ្រូពេទ្យ​» នឹង​បក​ស្រាយ​លម្អិត​ពី​ពេល​វេលា ដែល​កូន​ត្រូវ​បង្វិល​ក្បាល​ចុះ​ក្រោម និង​វិធី​ជួយ​បង្វិល​ពី​ខាងក្រៅ​របស់​គ្រូពេទ្យ​ផ្នែក​សម្ភព។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ទារក​ក្នុង​ផ្ទៃ​បង្វិល​ខ្លួន​គ្រប់​ពេល​ទាំង​អស់ បង្វិល​ចុះ​បង្វិល​ឡើង ប៉ុន្តែ​ទារក​នឹង​បង្វិល​ក្បាល​ចុះ​មក​ក្រោម​រហូត ចាប់​ពី​សប្តាហ៍​ទី ៣២-៣៣ ឡើង​ទៅ ដើម្បី​ត្រៀម​លក្ខណៈ​ក្នុង​ការ​សម្រាល។ នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោកស្រី​វេជ្ជបណ្ឌិត ទី សុវណ្ណរដ្ឋ ឯកទេស​​សម្ភព រោគ​ស្ត្រី នៃ​មន្ទីរ​សម្រាល​ព្យាបាល និង​សម្ភព មាតា។

ប៉ុន្តែ​ទោះ​បីជា​កូន​មិន​បង្វិល​នៅ​អំឡុង​សប្តាហ៍​ទី ៣២-៣៣ ក៏​ដោយ ម៉ាក់ៗ​មិន​បាច់​បារម្ភ​ពេក​ទេ យើង​អាច​បន្ត​តាម​ដាន​នៅ​សប្តាហ៍ទី ៣៧-៣៨ ឬ​ដល់​ពេល​ឈឺ​ពោះ ដើម្បី​ដឹង​ថា កូន​បង្វិល ឬ​អត់។

ទោះ​យ៉ាង​ណា លោកស្រី​វេជ្ជបណ្ឌិត​ដែល​មាន​សញ្ញាបត្រ​ពី​ប្រទេស បារាំង រូប​នេះថា ចាប់ពី ៣៧ សប្តាហ៍​ឡើង​ទៅ កូន​ក្នុង​ពោះ​កាន់​តែ​ធំ អ៊ីចឹង​ទម្រង់​កូន​បែប​ម៉េច គឺ​នៅ​បែប​ហ្នឹង​ដដែល ព្រោះ​ទីតាំង​តូច​ចង្អៀត ភាគច្រើន​ពិបាក​នឹង​បង្វិល។

បើសិន​ជា​ម៉ាក់ៗ​ទៅ​មើល​អូកេ​ឃើញ​ថា កូន​នៅ​ទីតាំង​បញ្ច្រាស មិន​បង្វិល​ក្បាល​ចុះ​ក្រោម​ទេ គ្រូពេទ្យ​មាន​វិធី​បង្វិល​ពោះ​របស់​ស្ត្រី ទៅ​តាម​ទម្រង់​របស់​កូន ដើម្បី​ឲ្យ​ក្បាល​កូន​ចុះ​មក​ក្រោម អាច​កើត​តាម​ធម្មជាតិ​បាន។ វិធី​នេះ​ធ្វើ​នៅ​ពេល​គភ៌​អាយុ ៣៦-៣៧ សប្តាហ៍ ហើយ​អាច​មាន​កត្តា​ជោគជ័យ មិន​ជោគ​ជ័យ ឬ​អាច​គ្រោះថ្នាក់​អំឡុង​ពេល​ជួយ​បង្វិល។

ក្នុង​ករណី​គ្រោះថ្នាក់ គ្រូពេទ្យ​នឹង​វះកាត់​យក​កូន​ចេញ​ភ្លាម​ពេល​កំពុង​តែ​បង្វិល។ ម្យ៉ាង​វិញ​ទៀត បើ​ម៉ាក់ៗ​មាន​សុក​នៅ​ពាំង​មាត់​ស្បូន ទង​សុក​រុំក​កូន គ្រូពេទ្យ​មិន​អាច​ប្រើ​វិធី​ជួយ​បង្វិល​បាន​ទេ ម៉ាក់ៗ​ចាំបាច់​ត្រូវ​សម្រាល​កូន​ដោយ​វះកាត់។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុតសូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T