អ្នកគាំទ្រតិចអត់ដឹង!! ថ្ងៃនេះ គឺជាថ្ងៃពិសេសរបស់កីឡាករខ្សែប្រយុទ្ធវ័យក្មេង សៀង ចន្ធា

//s6.kh1.co/f5/f5ebce742adb50a5c59c6e6d8d7dec47b4fd8b02.jpg
កីទ្បា

 ០៩-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កម្ពុជា៖ និយាយទៅដល់ឈ្មោះ សៀង ចន្ធា បងប្អូនប្រិយមិត្តដែលស្នេហាវិស័យកីឡាបាល់ទាត់ក្នុងស្រុកច្បាស់ជាស្គាល់ច្បាស់ពីកីឡារកររបស់សាលាបាល់ទាត់ជាតិបាទីរូបនេះ តាមរយៈការលេងជាមួយក្លិប និងជម្រើសជាតិ បូករួមនឹងសមត្ថភាពមិនធម្មតារបស់រូបគេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ សៀង ចន្ធា (រូបភាព: FFC)
កីឡាករ សៀង ចន្ធា (រូបភាព: FFC)

យ៉ាងណាថ្ងៃ០៩ ខែកញ្ញានេះផងដែរ គឺជាថ្ងៃពិសេសមួយរបស់ខ្សែប្រយុទ្ធមកពីខេត្តកោះកុងរូបនេះ ពោលគឺជាថ្ងៃខួបកំណើតរបស់គេ។ ចន្ធា កើតនៅថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០០២ ដូច្នេះសម្រាប់ឆ្នាំ២០១៩ នេះ ចន្ធា មានអាយុ ១៧ឆ្នាំហើយ។

ជាមួយថ្ងៃពិសេសរបស់ ចន្ធា នេះដែរ មានអ្នកគាំទ្រ និងមិត្តភក្ដិជាច្រើនបានបង្ហោះ និងផ្ញើរសារជូនពរជាច្រើនដល់ចន្ធា នៅលើបណ្ដាញសង្គម Facebook។

សៀង ចន្ធា បង្ហោះនៅលើគណនី Facebook ផ្លូវការរបស់ខ្លួន
សៀង ចន្ធា បង្ហោះនៅលើគណនី Facebook ផ្លូវការរបស់ខ្លួន

គួរឲ្យដឹងដែថា បើទោះបីជាមានវ័យក្មេងពិតមែន ប៉ុន្តែចន្ធា ត្រូវបានលោក Felix គ្រូបង្គោលក្រុមជម្រើសជាតិកម្ពុជា បានកោះហៅដើម្បីប្រកួតវគ្គជម្រុះជុំទីពីរពានរង្វាន់ FIFA World Cup Qatar 2022៕

តើប្រិយមិត្ត មានពាក្យអ្វីជូនពរក្នុងថ្ងៃកំណើតរបស់ សៀង ចន្ធា ដែរឬទេ?

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T