សាឡង់ដឹកខ្សាច់បើកបុកសសរស្ពានព្រែកតាមាក់, អភិបាលខេត្តកណ្តាល ចុះអន្តរាគមន៍ភ្លាមៗ និងបញ្ជាឲ្យផ្អាកការដឹកជញ្ជូនឆ្លងកាត់ក្រោមស្ពានជាបណ្តោះអាសន្ន

//s6.kh1.co/0d/0d147132ccb877024b61631a518c590dc9afa047.jpg
សង្គម

 ០៩-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

(កណ្តាល)៖ សាឡង់ដឹកខ្សាច់មួយគ្រឿង បានបើកទៅបុកសសរស្ពានព្រែកតាមាក់ (សសរទី៣) នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០១៩នេះ បណ្តាលឲ្យគៀបជាប់នៅនឹងសសរស្ពានតែម្តង។ ភ្លាមៗក្រោយទទួលបានព័ត៌មាន អភិបាលខេត្តកណ្តាលលោក ម៉ៅ ភិរុណ បានចុះទៅជួយអន្តរាគមន៍ ដើម្បីរកមធ្យោបាយទាញក្បាលសាឡង់ដឹកខ្សាច់នេះចេញពីសសរស្ពាន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងប្រាប់អង្គភាពព័ត៌មាន Fresh News នៅល្ងាចថ្ងៃនេះ លោកឧត្តមសេនីយ៍ទោ អ៊ាវ ចំរើន ស្នងការនគរបាលខេត្តកណ្តាល ដែលកំពុងស្ថិតនៅកន្លែងកើតហេតុដែរនោះ បានបញ្ជាក់ថា «នៅពេលនេះលោកអភិបាលខេត្តកណ្តាល អភិបាលរង រួមសហការជាមួយមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូន និងមន្រ្តីជំនាញ បាននិងកំពុងរកមធ្យោបាយទាញក្បាល សាឡង់នេះចេញពីសសរស្ពាន»។

បើតាមលោកឧត្តមសេនីយ៍ស្នងការ ចំពោះហេតុការណ៍នេះ លោកអភិបាលខេត្ត បានបញ្ជាឲ្យផ្អាកសាឡង់ដឹកខ្សាច់ផ្សេងទៀតឆ្លងកាត់ក្រោមស្ពានជាបណ្តោះអាសន្ន រង់ចាំការទាញសាឡង់ដែល បុកនេះចេញសិន ចៀសវាងគ្រោះថ្នាក់ជាយថាហេតុបន្តទៀត។

សូមបញ្ជាក់ថា ស្ពានព្រែកតាមាក់ ស្ថិតនៅចម្ងាយប្រមាណ ៤០គ.ម ភាគខាងជើងរាជធានីភ្នំពេញ ដែលបានផ្ដល់ការតភ្ជាប់រវាងច្រាំងខាងកើត និងច្រាំងខាងលិចនៃទន្លេមេគង្គ។

ស្ពាន ព្រែកតាមាក់មានប្រវែង សរុប១០៦០ម៉ែត្រ និងទទឹងប្រវែង ១៣.៥ ម៉ែត្រ ជាមួយនឹងល្បឿនអតិបរមា ៦០ គីឡូម៉ែត្រក្នុងមួយម៉ោង។ ការសាងសង់ស្ពាននេះ បានចំណាយថវិកាប្រមាណ៤៣.៥លានដុល្លារ ក្រោមជំនួយប្រាក់កម្ចីរបស់ប្រទេសចិន និងបានដាក់ឲ្យប្រើប្រាស់នៅឆ្នាំ២០១០កន្លងទៅ៕

https://s6.kh1.co/__image/w=650,h=488,q=100/98/98fdb58972231c9f06de0b5b63a965b9f6067282.jpg
https://s5.kh1.co/__image/w=650,h=488,q=100/df/df3d0da54f2ae5b601fc593503f7af37b3ff553d.jpg
https://s5.kh1.co/__image/w=650,h=488,q=100/4b/4b1185ecb3f24b1da2c99381620f79aed2488ba5.jpg

ប្រភពfreshnews

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T