ជម្រើសជាតិអង់គ្លេស Drinkwater ត្រូវបានបុរស ៦ម្នាក់ព្រួតគ្នាវាយ ព្រោះតែទៅអូសក្រឡាសង្សារគេ

//s6.kh1.co/b4/b4c1f834da9be001ab2f6635b174daaf1a1b751b.jpg
កីទ្បា

 ០៩-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ ខ្សែបម្រើ Danny Drinkwater ត្រូវបានរងរបួសក្រោយត្រូវបានគេព្រួតគ្នាវាយនៅទីក្រុង Manchester បន្ទាប់ពីរូបគេព្យាយាមអូសក្រឡាសង្សាររបស់កីឡាករផ្សេងទៀត។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ Drinkwater
កីឡាករ Drinkwater

កីឡាករដែល Burnley ខ្ចីជើងពី Chelsea រូបនេះត្រូវបានគេដឹងថាទៅលួចទាក់ទងជាមួយនឹងមិត្តស្រីរបស់កីឡាករ Ngosi Ntlhe ដែលជាខ្សែការពាររបស់ក្លិប Scunthorpe United។

Ntlhe បានបញ្ជាក់អំពីទំនាក់ទំនងរវាងគេនិងមិត្តស្រីទៅ Drinkwater ប៉ុន្តែអតីតថ្នាលយុវជនរបស់ Man UTD រូបនេះ (Drinkwater) បានឆ្លើយតបវិញថា៖

“ខ្ញុំមិនខ្វល់ទេមិត្ត ពេលនេះនាងកំពុងតែមកផ្ទះជាមួយនឹងខ្ញុំ។”

កីឡាករ Drinkwater
កីឡាករ Drinkwater

បុរសទាំង ៦នាក់ដែលបាយវាយទៅលើ Drinkwater គឺបានប្រើដំបងមូលជាអាវុធ។ ហើយក្នុងចំណោមពួកគេទាំង ៦រូបនោះបានស្រែកថា ”វៃបំបាក់ជើង” និងមួយចំនួនទៀតបានលោតសង្កត់ពីលើខ្មងជើងរបស់ Drinkwater។

https://s6.kh1.co/__image/w=346,h=424,q=100/20/2051c570244fcf647f87162e5ddfc81960a75cf4.png

យ៉ាងណាមិញ Drinkwater បានសម្រេចចិត្តមិនផ្ដល់បទសម្ភាសន៍ អំពីបញ្ហាទាំងអស់នេះទេ។ ខណៈគេអាចនឹងត្រូវឃ្លាតឆ្ងាយពីទីលានរយៈពេល ១ខែដោយសារតែបញ្ហារបួសខ្មងជើង៕

ប្រភពMarca

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T