បើពេលនោះបានដឹងល្អម៉េចទេ? Mourinho ធ្លាប់ចង់បានកីឡាករជួរមុខរូបនេះពី R.Madrid អំឡុងពេលលោកនៅដឹកនាំ Man UTD

//s5.kh1.co/a9/a9fca5b49559595b8708016d5b7d973512a5cb08.jpg
កីទ្បា

 ០៨-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ អតីតអ្នកចាត់ការទូទៅរបស់ Manchester United លោក Jose Mourinho ធ្លាប់ចង់បានខ្សែការពារជួរមុខរបស់ Real Madrid កីឡាករ Raphael Varane ជាកីឡាករដំបូងដែលលោកចង់នាំចូលនៅ Man UTD កាលពីឆ្នាំ២០១៦។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
  លោក Jose Mourinho 
  លោក Jose Mourinho 

យ៉ាងណាមិញ ក្រោយបរាជ័យក្នុងការនាំយក Varane លោក Mourinho បាននាំយកខ្សែការពារ ២រូបគឺ Eric Bailly និង Victor Lindelof ប៉ុន្តែពួកគេទាំងពីរមិនទាន់អាចបង្ហាញភាពលេចធ្លោបាននៅឡើយជាមួយ Man UTD។

ប្រភពពី AS អ្នកចាត់ការទូទៅរហស្សនាម Special One បានចាប់អារម្មណ៍ក្នុងការនាំយក Varane មកកាន់កីឡដ្ឋាន Old Trafford ប៉ុន្តែត្រូវលោក Zinedine Zidane ដែលជាអ្នកចាត់ការទូទៅរបស់ Real Madrid ប្រកែក ដោយអ្នកចាត់ការទូទៅសញ្ជាតិបារាំងរូបនេះចង់រក្សាទុកខ្សែការពារកណ្ដាលឲ្យបន្តរួមរស់ជាមួយក្លិបយក្សអេស្ប៉ាញ។

កីឡាករ Varane
កីឡាករ Varane

សូមបញ្ជាក់ផងដែរថា ក្រោយមិនបានផ្លាស់ទៅបិសាចក្រហមកាលពីឆ្នាំ២០១៦ Varane បានជួយ Real Madrid ឲ្យគ្រងតំណែងជើងឯក UEFA Champions League ២ឆ្នាំជាប់គ្នាគឺ ២០១៧ និង ២០១៨ រួមទាំងជួយក្រុមជម្រើសជាតិបារាំងឲ្យឈ្នះពាន FIFA World Cup 2018 ថែមទៀត។ មិនត្រឹមតែប៉ុណ្ណោះ Varane ក៏ត្រូវបានគេរាប់បញ្ចូលជាខ្សែការពារល្អបំផុតនៅលើលោកម្នាក់ផងដែរ៕

កីឡាករ Varane
កីឡាករ Varane

ប្រភពFoxSportsAsia

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T