ទឹកចិត្តជាគ្រូ សុខចិត្តធ្វើដំណើរយ៉ាងពិបាក ឲ្យតែបានទៅបង្រៀនសិស្ស

//s6.kh1.co/64/6435c6200b08896d6218963149108de2f918ee6a.jpg
សង្គម

 ០៨-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ថ្មីៗនេះ នៅក្នុងប្រទេសថៃ ផ្ទុះការសរសើរចំពោះអ្នកគ្រូម្នាក់ សុខចិត្តតស៊ូធ្វើដំណើរយ៉ាងពិបាក ដើម្បីទៅបង្រៀនសិស្ស។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមរូបភាពដែលបង្ហោះនៅលើបណ្ដាញសង្គមហ្វេសប៊ុក បានបង្ហាញឲ្យឃើញថា អ្នកគ្រូម្នាក់បានធ្វើដំណើរឆ្លងកាត់ផ្លូវដែលបាក់និងមានភាពរអិល នៅក្នុងស្រុក Det Udom ខេត្ត Ubon Ratchathani ប្រទេសថៃ។ នៅក្នុងរូបនោះ អ្នកគ្រូកំពុងព្យាយាមដើរឆ្លងកាត់ផ្លូវដោយដៃម្ខាងកាន់ស្បែកជើង និងដៃម្ខាងទៀតទប់ជណ្ដើរ។

អ្នកគ្រូ
អ្នកគ្រូ
អ្នកគ្រូ
អ្នកគ្រូ

ប្រភពបានឲ្យដឹងថា ការឆ្លងកាត់ផ្លូវដ៏លំបាកនេះ គឺមានចម្ងាយប្រមាណ៥ម៉ែត្រទើបអាចឆ្លងផុត។ ផ្លូវមានការខូចខាតយ៉ាងខ្លាំងបែបនេះគឺដោយសារព្យុះ Podul ដែលបានបក់បោកកាលពីប៉ុន្មានថ្ងៃកន្លងទៅនេះ។

អ្នកគ្រូបាននិយាយថា៖

«ទោះបីជាស្ថានភាពផ្លូវលំបាកវេទនាយ៉ាងណាក៏ដោយ ខ្ញុំត្រូវតែទៅសាលាដើម្បីបង្រៀនសិស្សឲ្យបាន ព្រោះពួកគេកំពុងរង់ចាំខ្ញុំនៅក្នុងថ្នាក់។»

ក្រោយពីបង្ហោះរូបភាពទាំងនេះមក មានអ្នកប្រើប្រាស់បណ្ដាញសង្គមយ៉ាងច្រើនបានកោតសរសើរអ្នកគ្រូដែលមានទឹកចិត្តតស៊ូ និងទំនួលខុសត្រូវក្នុងការបង្រៀនសិស្ស៕

តើប្រិយមិត្តយល់ឃើញយ៉ាងណាដែរ?

ផ្លូវដែលបាក់ខូចខាត
ផ្លូវដែលបាក់ខូចខាត
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T