អស្ចារ្យ! ទូរស័ព្ទប៊ិះធ្លាក់ទៅក្រោម សំណាងល្អបុរសម្នាក់ចាប់បានខណៈពេលកំពុងជិះរថភ្លើងហោះ (មានវីដេអូ)

//s5.kh1.co/11/1157b471d9b952e2ca6be26311bd732ce28dd792.jpg
សង្គម

 ០៨-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

អេស៉្បាញ៖ បុរសម្នាក់ចាប់បានទូរស័ព្ទដែលប៊ិះធ្លាក់ទៅក្រោម ខណៈពេលកំពុងជិះរថភ្លើងហោះដ៏ខ្ពស់ នៅក្នុងសួនកម្សាន្ត Port Aventura ប្រទេសអេស៉្បាញ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា ខណៈពេលកំពុងជិះរថភ្លើងហោះ អ្នកអង្គុយនៅកៅអីជួរខាងមុខបានធ្វើឲ្យទូរស័ព្ទរបស់ខ្លួនរបូតចេញពីហោប៉ៅ បណ្ដាលឲ្យធ្លាក់ចុះទៅក្រោម ប៉ុន្ដែសំណាងល្អ បុរសដែលអង្គុយនៅកៅអីជួរខាងក្រោយបានឈោងដៃទៅចាប់ទូរស័ព្ទនោះទាន់ពេល។ សម្រាប់អ្នកអង្គុយកៅអីជួរក្រោយៗទៀតឃើញដូច្នេះ ក៏បានទះដៃ និងស្រែកហោរទៀតផង។

ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ

ក្រោយពីបញ្ចប់ការជិះរថភ្លើងហោះនោះមក ទូរស័ព្ទក៏បានប្រគល់ទៅឲ្យម្ចាស់ដើមវិញ។ បុរសនោះត្រូវបានគេដឹងថា ធ្លាប់ជាកីឡាករបាល់ឱប ដូច្នេះហើយបានជាគាត់មានជំនាញចាប់បែបនេះ។

គួរឲ្យដឹងដែរថា រថភ្លើងហោះនោះមានល្បឿន១៣៤គីឡូម៉ែត្រក្នុងមួយម៉ោង និងកម្ពស់ប្រមាណ៧៦ម៉ែត្រ៕

សូមទស្សនាវីដេអូខាងក្រោម៖

ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
ទិដ្ឋភាពពេលនោះ
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T