Sanchez ជឿថាក្រុម Inter អាចផ្តួល Barca នៅ UCL

//s5.kh1.co/4d/4d82fe3c8334e46d44a10a02894d9083237b9a6a.jpg
កីទ្បា

 ០៧-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

បរទេស៖​ កីឡាករ Alexis Sanchez របស់ក្រុមបិសាចក្រហមនិយាយថា ខ្លួននិងមិត្តរួមក្រុមនៅ Old Trafford កីឡាករ Romelu Lukaku គឺល្អគ្រប់គ្រាន់ក្នុងការយកឈ្នះ Barcelona ជាមួយ Inter Milan នៅឆ្នាំនេះដោយសារពួកគេមានភាពឯកភាពគ្នា។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

នៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍អន្ដរជាតិ ខ្សែប្រយុទ្ធរូបនេះ បាននិយាយអំពីមហិច្ឆតារបស់ខ្លួនជាមួយក្លឹបថ្មីថា៖

"ខ្ញុំពិតជាចង់ឈ្នះ ខ្ញុំចង់ឈ្នះអ្វីមួយជាមួយ Inter" ។

Sanchez ត្រូវបានគេសួរអំពីទស្សនវិស័យនៃការលេងទល់ជាមួយអតីតក្រុម Barcelona របស់ខ្លួនបន្ទាប់ពីក្រុម Inter ត្រូវបានគូរផ្គងអោយជួបគ្នាជាមួយ Barcelona នៅក្នុងវគ្គចែកពូលនៃក្របខ័ណ្ឌ Champions League ។

កីឡាករវ័យ ៣០ ឆ្នាំនេះបាននិយាយថា៖

"វានឹងក្លាយជាឱកាសពិសេសមួយសម្រាប់ខ្ញុំ ខ្ញុំធ្លាប់បានឈ្នះច្រើននៅទីនោះ។ វានឹងក្លាយជាការប្រកួតដ៏លំបាកមួយប៉ុន្តែយើងមានទំនុកចិត្តយើងអាចឈ្នះ។ យើងមានកីឡាករដើម្បីផ្តួល Barca" ៕

Alexis Sanchez
Alexis Sanchez

ប្រភព៖ Dailymail

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T