ម៉ាក់ៗ​ក្រោយសម្រាល ក្បាលពោះនៅធំ សាកតិចនិកបិទបាំងទាំងនេះ!

//s5.kh1.co/7e/7e0c3ea6f327378063519695d5ab2ee1d9e05c59.jpg
នារី

 ០៧-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

មាន​ម៉ាក់​ៗ​ជាច្រើន​ដែល​សម្រាល​កូន​រួច​ជួប​បញ្ហា​ក្បាល​ពោះ​នៅ​ធំ​ដដែល នោះ​ក៏​ព្រោះ​តែ​ស្បូន​មិន​ទាន់​ត្រឡប់​ទៅ​សភាព​ដើម និង​ស្បែក​ពោះ​យារ​ខ្លាំង។ ដើម្បី​ជា​​ជំនួយខ្លះៗ «Hello គ្រូពេទ្យ» បាន​សម្ភាសកញ្ញា លីន ប៉ុល្លីកា អ្នក​លក់​សម្លៀកបំពាក់ និងស្បែកជើង​ក្នុង​ផ្សារ​ធំ​ថ្មី​ មក​ចែករំលែក​ពី​រឿង​សំខាន់​នេះ៖

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- ពាក់​ហ្គេន

នារី​វ័យ​ក្មេងរូប​នេះ​បាន​ឲ្យ​ដឹង​ថា អ្នក​សម្រាល​កូន​តាម​បែប​ធម្មជាតិ​បាន ១ សប្ដាហ៍ អាច​​​ពាក់​ហ្គេនរឹប​ក្បាលពោះ​នេះ​ភ្លាម ព្រោះ​វា​អាច​ជួយ​ទប់​សាច់​យាក​នោះ​មិន​ឲ្យ​មាន​ចលនា និង​អាច​ជួយ​ទប់​ពោះ​មិន​ឲ្យ​ឃើញ​ធំ ហើយ​បាន​បន្ត​ពាក់​នឹង​អាច​ជួយ​ឲ្យ​ពោះ​រាប​ស្មើ​មក​វិញ។ ​ម្ចាស់​ហាង​រូប​វ័យ ២៤ ឆ្នាំ​រូប​នេះ​បាន​បន្ថែម​ទៀត​ថា អ្នក​វះ​ក៏​អាច​ជ្រើសរើស​វិធី​នេះ​បាន​ដែរ តែ​ចាំ​ទាល់​ស្នាម ឬ​ថ្នេរ​សះស្បើយ​សិន។

២- កុំ​ជ្រើស​សម្លៀកបំពាក់​តឹង​ពេក

ប្រសិនបើ​យើង​ត្រូវ​ចូលរួម​ក្នុង​កម្មវិធី​ណា​មួយ សូមកុំ​ស្លៀក​សម្លៀកបំពាក់​តឹង និង​រឹប​ខ្លួន​ទាំង​មូល តែ​អាច​ស្លៀក​រ៉ូប​ដែល​រឹប​គន្លាក់​ចង្កេះ ហើយ​ផ្នែក​ខាងក្រោម​មាន​លក្ខណៈ​ទូលាយ។ វិធី​នេះ​ពិតជា​មាន​ប្រសិទ្ធភាព ព្រោះ​បើ​ស្លៀក​តឹង​ពេក នឹង​លេច​ចេញ​ក្បាលពោះ​ទាំងអស់ ហើយ​បើ​រលុង​ពេក រាង​ម៉ាក់​ៗ​ឃើញ​រយីករយាក តែ​បើ​សម្លៀកបំពាក់​រឹប​គន្លាក់​ចង្កេះ ជួយ​ឲ្យ​ឃើញ​រាងសមសួន និង​មើល​មិន​ដឹង​ថា​មាន​ក្បាល​ពោះ។

៣- ជ្រើស​អាវ​ក្នុង​រឹប ហើយ​កល់

សម្រាល​កូន​រួច ទាំង​ក្បាល​ពោះ និង​សុដន់​ប្រាកដជា​ធំ​ខុស​ពី​ពេល​មិន​ទាន់​មាន ក្នុង​ករណី​ម៉ាក់​ៗ​ចង់​ដើរ​ទៅ​ក្រៅ ដើម្បី​ជួយ​ឲ្យ​រូបរាង​មាន​តុល្យភាព​ត្រូវ​ពាក់​អាវ​ក្នុង​តឹង ទើប​ដើមទ្រូង​មិនរ​យីកយោក ហើយ​បើ​ទោះ​ក្បាលពោះ​ធំក៏​សម្លៀកបំពាក់​បាន​បិទបាំង​បានខ្លះ​ៗ​ហើយ​ដែរ។ ផ្ទុយ​ទៅ​វិញ បើ​ស្រី​ៗ​បណ្ដែតបណ្ដោយ​មិន​បាន​ពិនិត្យ​ចំណុះ​ទាំង ២ នេះ អ្នក​មើល​ទៅ​ដូច​មនុស្ស​ស្រីទម្ងន់ ៨០ គីឡូអ៊ីចឹង។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T