ម្តាយ​ប្រាប់​ឱ្យ​ដេក​គាត់​សុំ​ទៅ​១​ជើង​ទៀត​ មួយសន្ទុះ​ក្រោយ​ស្រែក​ទ្រហោយំ​ផ្អើល​ឆោឡោ

//s5.kh1.co/d4/d4eead954449b0baa929491d7c2f05cda0000751.jpg
សង្គម

 ០៧-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ខេត្តបន្ទាយមានជ័យ ៖ យុវជន​ម្នាក់​ត្រូវ​ចរន្តអគ្គិសនី​ឆក់​ស្លាប់​នៅ​នឹង​កន្លែង ខណៈ​ចូល​រើស​អេ​ត​ចាយ​ក្នុងផ្ទះ​គ្មាន​មនុស្ស​រស់នៅ និង​រុះរើ​ដំបូល​អស់។ ហេតុ​ការ​ណ៌​គ្រោះថ្នាក់​ខាងលើ​កើតឡើង​កាលពី​វេលា​ម៉ោងជាង​1​រំលង​អធ្រាត្រ​ឈាន​ចូល​ព្រឹក​ថ្ងៃ​ទី​7 ខែកញ្ញា ឆ្នាំ​2019 នៅ​ភូមិ​ប៉ា​លិ​លេ​យ្យ​2 សង្កាត់​ប៉ោយ​ប៉ែ​ត ជិត​មណ្ឌល​កំសាន្ត​ឌី​ហ្គោ​ល។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s5.kh1.co/__image/w=650,h=379,q=100/d4/d4eead954449b0baa929491d7c2f05cda0000751.jpg

ជន​រង​គ្រោះ​ឈ្មោះ វ៉ា​ត ក្តិ​ប អាយុ​20​ឆ្នាំ រស់នៅ​ក្នុងភូមិ​កើតហេតុ និង​ជា​អ្នក​ជិះ​កង់​រើស​អេ​ត​ចាយ​ព្រោះ​គ្រួសារ​មាន​ជីវភាព​ខ្វះខាត ហើយ​បើ​តាម​ឈ្មោះ មី ស្រី​មុំ អាយុ​35​ឆ្នាំ ត្រូវជា​បងស្រី​ជន​រង​គ្រោះ​ប្រាប់​ថា កាលពី​ម៉ោង​ប្រហែល​12​កណ្តាលអធ្រាត្រ​ថ្ងៃ​ទី​6 កញ្ញា ម្តាយ​នាង​បាន​ប្រាប់​ជន​រង​គ្រោះ​ឲ្យ​ដេក​តែ​ជន​រង​គ្រោះ​តប​ថា ទៅ​រើស​មួយ​ជើង​ទៀត​ដឹង​អី​នៅ​ម៉ោងជាង​1​រំលង​អធ្រាត្រ​ស្រាប់តែ​មាន​អ្នក​រើស​អេ​ត​ចាយ​ដូច​គ្នា​ទៅ​ប្រាប់​ថា ជន​រង​គ្រោះ​ឆក់​ចរន្ត​ស្លាប់​ហើយ។

https://s6.kh1.co/__image/w=650,h=379,q=100/b3/b31bdc98d97372669047c1f5dd461542b311c2f1.jpg

នាង​បន្ត​ថា ពេល​នាំ​គ្នា​ទៅ​មើល​ស្រាប់តែ​ឃើញ​ជន​រង​គ្រោះ​ស្លាប់​បាត់​ទៅ​ហើយ ។ សាច់ញាតិ​ជន​រង​គ្រោះ​ប្រាប់​ថា ទាល់តែ​ស្រែក​ទ្រហោយំ​ទើប​មាន​អ្នក​ជិតខាង​ជួយ​បិទ​គុប​ភ្លើង​ឲ្យ​ចូល​យក​សព។ សព​ត្រូវ​បាន​គេ​ដឹក​តាម​រទេះ​រើស​អេ​ត​ចាយ​យក​ទៅ​តម្កល់​ធ្វើបុណ្យ​តាម​ប្រពៃណី​នៅ​វត្ត​សូ​រិ​យា​រាម ហៅ​វត្ត​ថ្មី៕

https://s5.kh1.co/__image/w=650,h=379,q=100/7a/7adfaaba4a5afb5b9a247d581172ab6ac3c5a847.jpg

ប្រភពកោះសន្តិភាព

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T