សពកុមារាដែលត្រូវទឹកគួចហូរយកទៅបាត់ អស់រយៈពេល៤ថ្ងៃ នៅស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានរកឃើញវិញហើយ

//s5.kh1.co/75/751b27a77b45c38c87cb90283033804966f46376.jpg
សង្គម

 ០៧-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

(ព្រះវិហារ)៖ សពកុមារាម្នាក់ដែលបាត់ខ្លួន អស់រយៈពេល៣យប់ ៤ថ្ងៃ នៅភូមិតេជោបុស្បូវ ឃុំស្រអែម ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ត្រូវបានរកឃើញវិញហើយ នៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០១៩ ដោយទើសម្រះឈើមួយកន្លែង មានចំងាយ ២០០ម៉ែត្រពីកន្លែងកើតហេតុ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ថ្លែងប្រាប់ភ្នាក់ងារព័ត៌មាន Fresh News នៅព្រឹកថ្ងៃសៅរ៍នេះ លោកវរសេនីយ៍ទោ ឱ សេង អធិការនគរបាលស្រុកជាំក្សាន្ត បានថ្លែងប្រាប់ថា នៅរសៀលម៉ោង ៣រសៀលថ្ងៃម្សិលមិញ សពកុមារាដែលបាត់ខ្លួនដោយទឹកគួចហូរយកទៅបាត់ នៅទំនប់បង្ហៀមួយកន្លែងក្នុងភូមិតេជោបុស្បូវ បានរកឃើញវិញហើយ ដោយឪពុកជនរងគ្រោះផ្ទាល់ជាអ្នករកឃើញ ដោយសពបានទើនិងសម្រះព្រៃឈើមួយកន្លែងចំងាយ ២០០ម៉ែត្រ ពីកន្លែងកើតហេតុ។

លោកអធិការបានបន្តថា «ក្រោយពីរកឃើញសពកុមារារងគ្រោះហើយនោះ ឪពុកម្តាយបាននាំយកទៅលំនៅដ្ឋានធ្វើបុណ្យតាមប្រពៃណី។ មុនមួយថ្ងៃ នៃការរកឃើញសពកុមារា រងគ្រោះ សមត្ថកិច្ចបានរកឃើញម៉ូតូ១គ្រឿង ដែលត្រុវទឹកគួចហូរក្នុងពេលកើតហេតុនោះដែរ»។

សូមបញ្ជាក់ថា កាលពីព្រលប់ថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០១៩ កុមារាម្នាក់ដែលមានអាយុទើបតែ ២ឆ្នាំ ត្រូវទឹកគួចហូរបាត់ជាមួយម៉ូតូមួយគ្រឿង ខណៈដែលឪពុកម្តាយជិះឌុបឆ្លងកាត់ទំនប់បង្ហៀ មួយកន្លែង ដែលមានទឹកហូរខ្លាំង។

ក្រោយហេតុការណ៍កើតឡើង កម្លាំងនគរបាលស្រុក និងកម្លាំងយោធាតំបន់ប្រតិបត្តិការសឹករងស្រុកជាំក្សាន្ត និងក្រុមគ្រួសារ បានខិតខំស្វែងរកសពកុមារារងគ្រោះ និងម៉ូតូដែរ តែរកមិនឃើញ រហូតរយៈពេល៣យប់ ៤ថ្ងៃ ទើបរកឃើញទាំងម៉ូតូ និងសាកសពកុមារារងគ្រោះតែម្តង៕

https://s6.kh1.co/__image/w=650,h=308,q=100/00/00747c34ce86b95ad1bbd259690aa5b56942d377.jpg
https://s5.kh1.co/__image/w=650,h=488,q=100/75/751b27a77b45c38c87cb90283033804966f46376.jpg
https://s6.kh1.co/__image/w=650,h=487,q=100/5e/5efb8acac15ac6699bf9405e99b5cc4076614729.jpg
https://s6.kh1.co/__image/w=650,h=487,q=100/2d/2dab6bd8884892e7b90ce5b3f81267117c1d91e1.jpg
https://s5.kh1.co/__image/w=650,h=308,q=100/14/1408362e5f49185b2ea61e3dfb46e947c840a8e3.jpg
https://s6.kh1.co/__image/w=650,h=488,q=100/20/20295b01c75f4c9cf17c616545e5138d7c9c6848.jpg

ប្រភពFresh News

Riem Pov
Justin

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T