អ្នកចាំទីរបស់ក្រុមមេឃខៀវ Manchester City កីឡាករ Ederson លួចសរសើរកីឡាករ Liverpool មួយរូបថា…

//s6.kh1.co/66/66aa207e146ebbd592bc8fb6981eeed6c05ce147.jpg
កីទ្បា

 ០៧-កញ្ញា-២០១៩ ១ល្ងាច · ៥ ឆ្នាំមុន

បរទេស៖ Ederson របស់ Man City បានសារភាពថា គូប្រជែងរបស់ខ្លួនកីឡាករ Alisson Becker គឺជាអ្នកចាំទីល្អបំផុតនៅលើពិភពលោក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
https://s6.kh1.co/__image/w=650,h=390,q=100/95/95005e8465fc83b25d8d1311b79585d5e32d9f6a.jpeg

Alisson Becker ត្រូវបានគេតែងតាំងសម្រាប់ពានរង្វាន់អ្នកចាំទីឆ្នើមប្រចាំឆ្នាំ ២០១៩ របស់ FIFA រួមជាមួយកីឡាករ Marc-Andre Ter Stegen របស់ក្រុម Barcelona ។ Alisson ស្ថិតក្នុងទម្រង់លេងយ៉ាងល្អសម្រាប់ Liverpool កាលពីរដូវកាលមុន។ ថ្មីៗនេះដោយទទួលបានពានរង្វាន់ស្មើនឹងពានរង្វាន់ UEFA equivalent of the award សម្រាប់ការជួយក្រុមរបស់គាត់ឱ្យទទួលបានជោគជ័យក្នុងក្របខ័ណ្ឌ Champions League ។

ទោះបីជាមានការប្រកួតប្រជែងគ្នាខ្លាំង រវាងក្លិបកីឡាករទាំងពីរយ៉ាងណាក៏ដោយ ក៏ Ederson ទទួលស្គាល់ថា មិត្តរួមជាតិរបស់ខ្លួនកីឡាករ Alison ជាអ្នកចាំទីល្អបំផុតលើលោកនាពេលបច្ចុប្បន្ន។

Ederson បានលើកឡើងថា៖

Ederson និយាយសរសើរ  Alison នៅមុខអ្នកសារព័ត៌មាន
Ederson និយាយសរសើរ  Alison នៅមុខអ្នកសារព័ត៌មាន

“ខ្ញុំគិតថាពួកយើងទាំង ៣ នាក់សុទ្ធតែខ្លាំង តែខ្ញុំឃើញ Alisson គឺឈានមុខគេ។ គាត់ពូកែខ្លាំងណាស់នៅ Premier League ឈ្នះ Champions League, UEFA Super Cup និង Copa America ផងដែរ។ ដូច្នេះខ្ញុំគិតថា អ្នកណាឈ្នះអ្នកនោះស័ក្តិសមនឹងទទួលបានហើយ ខ្ញុំរីករាយសម្រាប់អ្នកចាំទី Brazil ទាំងពីរនាក់ឈានដល់កម្រិតនេះ” ។

គួររម្លឹកផងដែរថា Ederson របស់ Man City បានរក្សាសំណាញ់ទី មិនឲ្យគេស៊ុតចូលចំនួន ២០ប្រកួតនៅ Premier League នៅរដូវកាលមុន ពោលគឺ តិចជាង Alison ១ប្រកួត៕

ប្រភព៖ Mirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T