កីឡាករ Man Utd មួយរូបថាខ្លួនអាចចាកចេញពី Manchester United...ប្រសិនបើមិនបានលេងទៀងទាត់

//s5.kh1.co/43/43c7a6dd57b59c8498cfcc44d28ab39ba6487670.jpg
កីទ្បា

 ០៧-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

អង់គ្លេស៖ Marcos Rojo និយាយថា ខ្លួនអាចនឹងចាកចេញពី Manchester United នៅខែមករា (ឆ្នាំក្រោយ) ប្រសិនបើខ្លួនមិនបានលេងទៀងទាត់។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

កីឡាករខ្សែការពារសញ្ជាតិអាហ្សង់ទីន Marcos Rojo ដែលបានចូលរួមជាមួយក្លិប Manchester United ពី Sporting Lisbon ក្នុងតម្លៃ ១៦ លានផោន ក្នុងឆ្នាំ២០១៤ នោះ មិនបានជាប់ជាជម្រើសដំបូងរបស់លោក Ole gunnar Solskjaer នោះទេ បន្ទាប់ពីការមកដល់របស់កីឡាករ Harry Maguire ដែលមានតម្លៃ ៨០ លានផោន។ បើទោះបីជាកីឡាករ Chris Smalling បានផ្ទេរទៅក្លិប Roma ក៏ដោយក៏រូបគេនៅតែមិនអាចស្វែងរកកៅអី១១នាក់ដំបូងដដែល។

Marcos Rojo
Marcos Rojo

កីឡាករវ័យ ២៩ ឆ្នាំរូបនេះ​​​​​​ ចង់បានការលេងជាប្រចាំដើម្បីរក្សាតំណែងរបស់ខ្លួននៅក្នុងក្រុមជម្រើសជាតិអាហ្សង់ទីន ដើម្បីជាប់ជាជម្រើសរបស់ Lionel Scaloni។ លើសពីនេះទៅទៀត Rojo បាននិយាយថា ខ្លួនអាចនឹងចាកចេញពីក្លឹបនៅខែមករា (ឆ្នាំក្រោយ) ប្រសិនបើខ្លួននៅតែត្រូវបានលោក Solskjaer មើលរំលង។

Rojo លើកឡើងបន្តទៀតថា៖

"ខ្ញុំកៀកនឹងបានផ្ទេរទៅ Everton ប៉ុន្តែដោយការសម្រេចចិត្តរបស់ក្លិប និងអ្នកគ្រប់គ្រងធ្វើឲ្យវាមិនអាចទៅរួចទៅវិញ" ៕

ប្រភព៖ Mirror

Thy Pagnarith
P.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T