ទាំងនេះគឺជាទិដ្ឋភាពពិធីបុណ្យសព យ៉ាងសោកសៅរបស់ម្ដាយ ឡេង មុន្នីរចនា...និងមូលហេុតដែលធ្វើឲ្យម្ដាយរបស់នាង ឈានដល់ដំណាក់កាលនេះ (មានវីដេអូ)

//s5.kh1.co/dd/ddf3787da0277adffead2de49b81ec9207792891.jpg
តារា & កម្សាន្ដ

 ០៧-កញ្ញា-២០១៩ ៩ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្មីៗនេះ នៅលើបណ្ដាញសង្គមមានរឿងគួរឲ្យភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយពីគណនីហ្វេសប៊ុកផ្លូវការរបស់តារាចម្រៀងស្រីអ្នកនាង ឡេង មុន្នីរចនា បានបង្ហោះរូបភាពជាច្រើនសន្លឹក ពោរពេញទៅដោយទុក្ខសោកក្រៀមក្រំ ដោយម្ដាយជាទីស្រលាញ់របស់នាង បានទទួលមរណភាពដោយរោគាពាធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្នុងនោះគេសង្កេតឃើញថា ក៏មានបណ្ដាមិត្តៗសិល្បករ-សិល្បការិនី ក្នុងសង្គមសិល្បៈ ក៏ដូចជាបណ្តាប្រិយមិត្តជាច្រើន បាននាំគ្នាសម្ដែងអារម្មណ៍ក្រៀមក្រំ ផ្ញើសាចូលរួមរំលែកទុក្ខ ដល់ក្រុមគ្រួសាររបស់នាងផងដែរ។ 

បើតាមការឲ្យដឹងពីអ្នកនាង ឡេង មុន្នីរចនា ចំពោះការលាចាកលោកគ្មានថ្ងៃត្រលប់របស់ម្តាយនាង ពោលគឺអ្នកស្រី ហុក គឹមយាន គឺគាត់មិនមែនទើបតែធ្លាក់ខ្លួនឈឺឥឡូវៗនេះនោះទេ គឺយូរមកហើយ ហើយនាងក៏បានតស៊ូព្យាបាលជំងឺរបស់ម្ដាយ ទៅតាមលទ្ធភាពដែលខ្លួនមានផងដែរ ដោយគិតថាម្ដាយរបស់នាង នឹងល្អប្រសើរឡើងវិញ។

អ្នកនាង ឡេង មុន្នីរចនា បានឲ្យដឹងទៀតថា ម្ដាយរបស់នាងមានជំងឺសួត ព្រមទាំងធ្វើទុក្ខខ្លាំងត្រឹម៥ថ្ងៃចុងក្រោយនេះ ​​​​​​​​​​ធ្វើឲ្យម្ដាយរបស់នាង ឈានដល់ដំណាក់កាលបែបនេះតែម្ដង។

យ៉ាងណាមិញ យើងក៏ដូចជាប្រិយមិត្តមានតែសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំពីចម្ងាយ ព្រមទាំងសង្ឃឹមថា អ្នកនាង ឡេង មុន្នីរចនា នឹងធ្វើការកាត់ចិត្តបានក្នុងពេលឆាប់ៗខាងមុននេះចុះ៕

ដើម្បីជ្រាបច្បាស់ ទស្សនាវីដេអូខាងក្រោមនេះទាំងអស់គ្នា៖

ឡេង មុន្នីរចនា 
ឡេង មុន្នីរចនា 
ឡេង មុន្នីរចនា 
ឡេង មុន្នីរចនា 
ឡេង មុន្នីរចនា 
ឡេង មុន្នីរចនា 
ឡេង មុន្នីរចនា  និងអ៊ឹម ជីវ៉ា 
ឡេង មុន្នីរចនា  និងអ៊ឹម ជីវ៉ា 
ឡេង មុន្នីរចនា  និងអ៊ឹម ជីវ៉ា 
ឡេង មុន្នីរចនា និងអ៊ឹម ជីវ៉ា 
ឡេង មុន្នីរចនា  និងអ៊ឹម ជីវ៉ា 
ឡេង មុន្នីរចនា និងអ៊ឹម ជីវ៉ា 
ឡេង មុន្នីរចនា  និងនាយ ឃ្លោក 
ឡេង មុន្នីរចនា និងនាយ ឃ្លោក 
ឡេង មុន្នីរចនា និងនាយ ឃ្លោក
ឡេង មុន្នីរចនា និងនាយ ឃ្លោក
ឡេង មុន្នីរចនាអ៊ឹម ជីវ៉ា
Peng Seyha
ប៉េង សីហា

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T