ការ Comeback របស់ I.O.I ត្រូវពន្យាដល់ខែ ១២ តែដំណឹងល្អពួកគេមានឱកាស វិលត្រឡប់ជាមួយសមាជិកទាំង១១

//s6.kh1.co/09/09656ba932021e281dfe0d23fff95dc39c196ad1.jpg
តារា & កម្សាន្ដ

 ០៦-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីព្រឹកមិញនេះ សារព័ត៌មាននៅក្នុងប្រទេសកូរ៉េបានចេញផ្សាយអត្ថបទទាក់ទងនឹងក្រុមចម្រៀង I.O.I ថាការ Comeback ជាក្រុមរបស់ពួកគេត្រូវបានពន្យារពីរខែបន្ថែមទៀត ដល់ខែ១២ ព្រោះថាផលិតកម្មរបស់ពួកគេ ចង់ឲ្យអាល់ប៊ុមនោះល្អឥតខ្ចោះ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

យ៉ាងណាមិញ សម្រាប់ព័ត៌មាននេះបានធ្វើឲ្យអ្នកគាំទ្រមិនតិចនោះទេ ខកចិត្តយ៉ាងខ្លាំង ព្រោះថាការរង់ចាំរបស់ពួកគេជិតដល់ទៅហើយ បែរជាក្រុមនេះត្រូវពន្យារពេលទៅវិញ។

ក៏ប៉ុន្តែផ្អែមតាមប្រភពបន្ត បែរជាធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើលយ៉ាងខ្លាំង ក្រោយឃើញព័ត៌មាននេះបានចុះផ្សាយបន្ថែមថា បើទោះជាពួកគេពន្យារពេលក្នុងការ Comeback ក៏ពិតមែនក៏ប៉ុន្តែសម្រាប់ការវិលត្រឡប់នេះ នាង Somi និង នាង Yeongjung មានឱកាសខ្ពស់ក្នុងការរួមក្រុមជាមួយ I.O.I ក្នុងខែ១២នេះ។

គួររម្លឹកដែរថា កាលពីប៉ុន្មានខែមុន ព័ត៌មានកូរ៉េបានចុះផ្សាយថាការ Comeback របស់ក្រុម I.O.I មានសមាជិកតែ ៩នាក់តែប៉ុណ្ណោះ ឯសមាជិក២នាក់ទៀត នាង Somi និង Yeonjung ជាប់រវល់នឹងផលិតកម្មរបស់ពួកគេមិនអាចមកប្រូម៉ូតក្រុមបាននោះទេ។ ក៏ប៉ុន្តែពេលនេះ វាកាន់តែធ្វើឲ្យអ្នកគាំទ្ររំភើបមួយកម្រិតទៀត និងអន្ទះសាររង់ចាំការចេញបទថ្មីរបស់ក្រុមចម្រៀង I.O.I នេះខ្លាំងណាស់៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

I.O.I
I.O.I
I.O.I
I.O.I
Somi
Somi
Somi
Somi
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T