រស់នៅជីវិតធុញបែបនេះ ដល់ពេលណា? ល្មមប្រែជីវិត រស់នៅឲ្យមានក្តីសុខខ្លះហើយ គ្រាន់តែធ្វើរឿងតូចតាចទាំងនេះ

//s5.kh1.co/42/42bc97d9f316c6adcb09995c9c27067a24e809a8.jpg
យល់ដឹង

 ១៦-ឧសភា-២០២៣ ២ល្ងាច · មួយឆ្នាំមុន

រស់នៅជីវិតធុញបែបនេះ ដល់ពេលណា? ល្មមប្រែជីវិត រស់នៅឲ្យមានក្តីសុខខ្លះហើយ គ្រាន់តែធ្វើរឿងតូចតាចទាំងនេះ

យល់ដឹង៖ ជីវិតមួយនេះ គ្មានអ្នកណាល្អជាងអ្នកណានោះទេ គ្រាន់តែអ្នកខ្លះ ព្យាយាមបង្ហាញអារម្មណ៍របស់ពួកគេច្រើន ជាសាធារណៈ ហើយអ្នកខ្លះទៀត ព្យាយាមកប់អារម្មណ៍របស់ខ្លួន ឲ្យនៅក្នុងទ្រូងជាប់ជានិច្ច គ្មានថ្ងៃស្រាយចេញ ព្រោះគិតថា បញ្ហារបស់ពួកគេ នឹងមិនអាចដោះចេញបាន។ ភាពពិបាករបស់មនុស្ស មានគ្រប់ជំពូក ដែលមិនអាចបរិយាយបាន ហើយក៏មានតែខ្លួនឯងផ្ទាល់នោះទេ ដែលជួយខ្លួនឯង ដើម្បីឲ្យភាពលំបាកលំបិននេះ វាថយបន្តិចម្តងៗ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ចុះសម្រាប់អ្នកផ្ទាល់ នៅពេលជួបរឿងដែលស្មុគស្មាញ ហើយតែងតែគិតថា ធ្វើអ្វី? ហើយវិធីអ្វីខ្លះ ដែលអាចជួយឲ្យអ្នកមាន អារម្មណ៍ធូរស្រាល ទោះកើតមក មិនមែនជាអ្នកមាន ឬមានមុខមាត់មិនស្អាត?

តាមការពិត ភាពសប្បាយរីករាយ និងឲ្យខ្លួនយើង មានក្តីសុខ វាមិនមែនអាស្រ័យលើ ទ្រព្យសម្បត្តិ ច្រើនសន្ធឹកសន្ធាប់ ភាពល្បីល្បាញ មុខមាត់ស្រស់ស្អាតទេ តែវាមានវិធីតូចៗមួយចំនួន ដែលជួយឲ្យជីវិតរបស់អ្នកមានក្តីសុខ ក្នុងផ្លូវចិត្តបាន។

មានអ្វីខ្លះទៅ?

១) មើលថែខ្លួន៖ នៅក្នុងជីវិតរបស់មនុស្សម្នាក់ៗ មានរឿងស្មុគស្មាញច្រើនណាស់ ហើយបើអ្នកមិនព្យាយាមដោះស្រាយ ពីចំណុចមួយ ទៅចំណុចមួយ វាគ្មានថ្ងៃឲ្យអ្នក មានក្តីសុខបាននោះទេ។ ដូច្នេះគ្រប់យ៉ាង គឺចាប់ផ្តើមពីអ្នកផ្ទាល់។ ជាពិសេស អ្នកជាអ្នកមើលថែខ្លួនឯង ដោយផ្ទាល់ ទាំងគំនិត រូបរាងកាយ សុខភាពល្អ។ បើអ្នកអាចធ្វើបាន នូវការមើលថែចំណុចទាំងអស់នេះបាន ធានាថា អ្នកនឹងមានក្តីសុខ ពេញទំហឹង។

https://s5.kh1.co/__image/w=559,h=363,q=100/45/45fcc8319435e797172ea67711e41f824e042f41.jpg

២) ធ្វើអ្វីដែលខ្លួនពេញចិត្ត ស្រលាញ់៖ មនុស្សភាគច្រើន តែងតែរំលងរឿងនេះ បែរជាទៅធ្វើអ្វី ដែលខ្លួនមិនពេញចិត្ត ហើយវាធ្វើឲ្យ អារម្មណ៍តានតឹង ធ្វើអ្វីដោយមិនអស់ចិត្ត និងកាន់តែមានសម្ពាធខ្លាំងទៅៗ។ ដូច្នេះអ្វីដែលអាចធ្វើឲ្យអ្នកសប្បាយរីករាយ ជាមួយនឹងជីវិតរបស់អ្នកសព្វថ្ងៃ គឺថា ធ្វើអ្វីមួយ ឬប្រព្រឹត្ត ទៅតាមអារម្មណ៍ និង អ្វីដែលខ្លួនពេញស្រលាញ់ តែត្រូវតែធ្វើអ្វី ប្រកបដោយភាពវិជ្ជមាន និងល្អ។

<br><br>


៣) ជួបមនុស្សល្អ៖ កុំធ្វើឲ្យខ្លួន ជាប់តែបញ្ហា ឬជួបអន្ទាក់រឿងទុក្ខ​ច្រើនពេក។ គួរតែព្យាយាមស្វែងរកអ្នកណាដែលល្អ មកធ្វើជាមិត្តផ្តល់ទីប្រឹក្សា ផ្តល់យោបល់ជាមួយនឹងបញ្ហារបស់អ្នក។ ជួនកាល​បញ្ហាទាំងអស់ ក៏អាចរកផ្លូវចេញបាន ដោយសារតែ គំនិតល្អៗរបស់មិត្តភក្តិរបស់អ្នក ក៏ថាបាន។ មិនតែប៉ុណ្ណោះ នៅពេលអ្នកមានមនុស្សល្អ ក្បែរកាយ គ្រប់យ៉ាង នឹងសប្បាយចិត្តទៅតាមនោះផង ដោយអាចដើរលេង ជជែកកម្សាន្ត និងធ្វើអ្វី ទៅតាមអារម្មណ៍អ្នក។

https://s6.kh1.co/__image/w=618,h=611,q=100/51/51414d4ed92f3f4c33e1bafafe0882c29a6dc3de.jpg

៤) ដើរលេងកម្សាន្ត៖ បើធុញថប់អារម្មណ៍ពេក? ហេតុអ្វី មិនយកពេលខ្លះ ដើរលេងបន្តិចទៅ? ព្យាយាមបើកភ្នែកបើកមាត់ សម្លឹងមើលនូវទិដ្ឋភាពស្អាតៗ នៅខាងក្រៅក៏ជារឿងល្អផងដែរ។ មិនមែនឲ្យអ្នក ទាល់តែដើរលេងក្រៅប្រទេសដែល ចំណាយលុយសន្ធឹកសន្ធាប់ ជួនកាល កន្លែងខ្លះ បែបធម្មជាតិ ក៏អាចឲ្យអ្នកមានអារម្មណ៍ល្អប្រសើរ និងមានក្តីសុខ ក្នុងផ្លូវចិត្តផងដែរ។

https://s6.kh1.co/__image/w=618,h=634,q=100/fd/fd2ef00e1f412f92944c3f8913d4f3e9534f8386.jpg

យ៉ាងណាមិញ ជីវិតរបស់អ្នក​ បើអ្នកមិនជួយខ្លួនឯង ឲ្យមានក្តីសុខ ថាតើអ្នកណាមកជួយអ្នកនោះ? គ្មានផ្លូវនោះទេ ដូច្នេះចំណុចខាងលើ ក៏អាចជួយសម្រាលឲ្យអ្នក មានអារម្មណ៍ធូរស្រាល និងមានក្តីសុខ នូវផ្លូវចិត្ត ដ៏សែនតានតឹងរបស់អ្នកកន្លងមក៕


ជួនពរឲ្យអ្នកមានក្តីសុខក្នុងជីវិត ក្នុងថ្ងៃថ្មី!!

Keo Nika
KK

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T