ពេញចិត្តអត់យប់មិញ? Felix ប្រាប់អ្នកគាំទ្រឲ្យសប្បាយរីករាយជាមួយឆន្ទៈ និងភាពក្លាហានរបស់កីឡាករ

//s6.kh1.co/5f/5f84ef702d93914bdc9c3945c241e8610018890e.jpg
កីទ្បា

 ០៦-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ ការប្រកួតវគ្គជម្រុះជុំទីពីរពានរង្វាន់ FIFA World Cup Qatar 2022 កាលពីម្សិលមិញ ក្រុមគោព្រៃកម្ពុជា បានប្រកួតស្មើជាមួយក្រុមជម្រើសជាតិហុងកុងដោយលទ្ធផល ១-១ ក្នុងជំនួបបើកឆាក។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក្រោយចប់ការប្រកួត គ្រូបង្គោលរបស់ក្រុមជម្រើសជាតិកម្ពុជា លោក Felix G.Dalmas បានថ្លែងនៅក្នុងសន្នីសីទកាសែតថា៖

ប្រជាជនទាំងអស់គួរតែសប្បាយរីករាយ និងមានមោទនភាពនូវអ្វីដែលកីឡាកររបស់យើងបានប្រឹងប្រែងលេងលើទីលានដោយភាពក្លាហាន និងឆន្ទៈក្នុងការប្រយុទ្ធ។

  លោក Felix G.Dalmas
  លោក Felix G.Dalmas

គួរបញ្ជាក់ផងដែរថា មួយគ្រាប់របស់កម្ពុជាក្នុងការប្រកួតម្សិលមិញនេះ រកបានដោយខ្សែប្រយុទ្ធមកពីក្លិបវិសាខា កីឡាករ កែវ សុខផេង ក្រោយការបញ្ជូនបាល់យ៉ាងល្អពីកីឡាករ សេត រ៉ូស៊ីប៕

Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T