មូលហេតុ​ យើងគួរញ៉ាំអាហារតែ ២ ពេល ក្នុង១ថ្ងៃ!

//s6.kh1.co/27/27da7701dbe2c26c99e54315d40430ad4598ea27.jpg
នារី

 ០៦-កញ្ញា-២០១៩ ៨ព្រឹក · ៥ ឆ្នាំមុន

ជា​ធម្មតា​មនុស្ស​យើង​ម្នាក់​ៗ​ទទួល​ទាន​អាហារ ៣ ពេល​ក្នុង​មួយ​ថ្ងៃ ដើម្បី​ឲ្យ​រាងកាយ​ស្រូប​យក​សារធាតុ​ចិញ្ចឹម​ទៅ​សរីរាង្គ​ផ្សេង​ៗ​ក្នុង​ខ្លួន និង​ដើម្បី​សន្សំ​ថាមពល​ទុក​ប្រើប្រាស់។ តែ​លោក​វេជ្ជបណ្ឌិត លី ឬទ្ធី​គុណ បាន​ណែនាំ​ថា បើ​ញ៉ាំ​អាហារ​ ២ ពេល/ថ្ងៃ​ ក៏​អាច​ធ្វើឲ្យ​យើង​មាន​សុខភាព​ល្អ សម្រស់​ភ្លឺថ្លា និង​រាងស្អាត​បាន​ដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

លោក​វេជ្ជបណ្ឌិត​ផ្នែក​ទូទៅ និង​ជា​ម្ចាស់​សេវា​កម្ម​ថែទាំ​មនុស្ស​ចាស់​តាម​គេហដ្ឋាន​បាន​ឲ្យ​ដឹង​ថា រាងកាយ​យើង​ដូច​​គ្រឿង​ចក្រ​ដែរ នៅ​ពេល​ញ៉ាំ​ច្រើន​រាងកាយ​​ផលិត​ថាមពល វា​ក៏​បញ្ចេញ​ផ្សែង​ពុល។ កោសិកា​​យើង​ពេល​ផលិត​ថាមពល វាផលិតរ៉ាឌីកាល់​សេរី​ ដែល​ធ្វើ​ឲ្យប្រតិកម្ម អុកស៊ីតកម្ម បង្កឲ្យ​កោសិកា​យើង​វិវត្ត​ទៅ​រក​ភាព​ចាស់លឿន។

ដូចនេះ​ហើយ​ទើប​មាន​ផលិតផល​ថែ​សម្ផស្ស​មួយ​ចំនួន​អះអាង​ថាមាន Anti Oxidation ប្រឆាំងភាពចាស់ ​ទាំង​លាប លេប និង​ចាក់។ ដូច្នេះ​ហើយ ដើម្បី​ធ្វើ​ឲ្យ​សម្រស់​ក្មេង​ជាង​វ័យ សូមញ៉ាំ​តិច តែ​ញ៉ាំ​អាហារ​សម្បូរ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​មាន​ដូចជា សូកូឡា ប្ល៊ូប័ររី សណ្ដែក​គ្រប់​ប្រភេទ ក្រូច និង​ទំពាំងបាយជូរ​ជាដើម។

លោក​ក៏​បាន​លើក​ឧទាហរណ៍៖

 “ខ្ញុំ​ញ៉ាំ​បាយ ២ពេល/ថ្ងៃ ជាតិពុល​ដែល​ខ្ញុំ​ទទួល និង​អុកស៊ីតកម្ម ដែល​ខ្ញុំ​បង្កើត​តែ ២ ពេល​ប៉ុណ្ណោះ ដូច្នេះ​ក្នុង​រយៈពេល ២ ថ្ងៃ​ខ្ញុំ​ញ៉ាំ​តែ ៤ ពេល។ រី​ឯ​អ្នក​ញ៉ាំ ៣ ពេល/ថ្ងៃ ក្នុង​រយៈពេល ២ ថ្ងៃ​ញ៉ាំ ៦ ពេល វា​ខុស​គ្នា​សឹង​តែ​​ពាក់កណ្តាល បានន័យ​ថា​ អាយុ ២៥ ឆ្នាំ​ដូចគ្នា​តែ​គេ​មើល​ទៅ​ដូច ១៦ ឆ្នាំ”។

វេជ្ជបណ្ឌិត​រូប​នេះ​បាន​បន្ត​ទៀត​ថា អាហារ ២ ពេល​នោះ យើង​អាច​ជ្រើស​ញ៉ាំ​ពេល​ព្រឹក និង​ថ្ងៃ​ត្រង់ ឬ​ពេល​ព្រឹក-ល្ងាច តែ​អាហារ​ព្រឹក គឺ​មិន​អាច​អត់​បាន​ជា​ដាច់​ខាត ព្រោះ​វា​សំខាន់​ចំពោះ​រាងកាយ និង​ខួរក្បាល។ សម័យ​នេះ អាហារ​ភាគច្រើន សម្បូរ​ទៅ​ដោយ​ជាតិ​គីមី​ដែល​ផលប្រយោជន៍​ពី​អាហារ​ទាំងនោះ​តិច​ជាង វិបត្តិ​វា​ផ្ដល់​ឲ្យ​យើង។ ដូចនេះ “ហូបច្រើន ឈឺច្រើន មិនចង់ឈឺកុំហូបច្រើន” នេះ​ជា​ការ​បញ្ជាក់​របស់​លោក។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T