កើត​អាអូ​ន​​​រួច ម៉ាក់ៗ​​​នៅ​​តែ​​មាន​​រាង​ស្អាត​​ដូច​​ដើម បើ​ធ្វើ​​តាម ៥ វិធី​នេះ​បាន!

//s6.kh1.co/9e/9efa70f922981888bc845e38ed8f327c6c03d726.jpg
នារី

 ០៥-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

​​ស្រី​ៗ​យើងអ្នក​ណា​ខ្លះ​ដែល​សម្រាល​កូន​រួចរាង​នៅ​តែ​ម៉ាប់ៗ ​មិន​ទាន់​ស្រក​គីឡូ​ដូចដើម​វិញ? បើ​នៅ​មាន​បញ្ហា​បែប​នេះ​មែន មក​ដឹងពីតិចនិក​​ដែល​ម៉ាក់ៗ​សម្រាល​អាអូនរួច​ហើយ​​អាច​យក​រាងស្អាត​ពី​មុន​បាន​មក​វិញ​។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

១- កុំ​ញ៉ាំតាម​ចិត្ត​ចង់

បើ​តាម សេរីរ័ត្ន ជា​ម៉ាក់​ៗ​ទើប​មាន​កូន​មួយ និង​សម្រាល​បាន​ជាង ១ ឆ្នាំ បាន​ឲ្យ​ដឹង​ថា នាង​ប្រើ​ពេល​តែ ៤-៥ ខែ​ប៉ុណ្ណោះ ដើម្បី​សម្រក​រាង​ឲ្យ​ដូច​ដើម​វិញ។ ចំណែក​វិធី​នោះ​ក៏​មិន​សូវ​ជា​រញ៉េរញ៉ៃ​ច្រើន​ដែរ  រ័ត្ន ថា នាង​មិន​ញ៉ាំ​សាច់​ច្រើន​ពេក​ឡើយ តែ​ជ្រើស​យក​បន្លែ និង​ផ្លែឈើ​ជំនួស​វិញ។ មួយ​វិញ​ទៀត​ត្រូវ​ធ្វើ​ចលនា​ឲ្យ​បាន​ច្រើន​តាម​ដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​វា​ប្រៀប​ដូចជា​ការ​ហាត់ប្រាណ និង​មិន​ត្រូវ​នៅ​សំកុក​តែ​មួយ​កន្លែង​ទេ ហើយ​ឆ្លៀត​ពេល​ហាត់​ប្រាណ​តិច​ៗ ដោយ​មិន​ហ៊ាន​ធ្វើ​ខ្លាំង ព្រោះ​ទើប​នឹង​វះកាត់​សម្រាល។

២- បំបៅ​ដោះ​កូន

ម៉ាលី ដែល​មាន​កូន​ពីរ​នាក់​រួច​មក​ហើយ នៅតែ​អាច​រក្សា​រាង​បាន​ដូច​ដើម បាន​ឲ្យ​ដឹង​ថា ត្បិត​កូន​ទាំងពីរ​របស់​នាង​សម្រាល​ដោយ​ការ​វះកាត់មែន តែ​នៅ​អាច​បំបៅ​កូន​ដោយ​ទឹក​ដោះ ហើយ​នេះ​ជា​វិធី​មួយ​ដែល​អាច​ជួយ​ឲ្យ​យើង​ឆាប់​ស្រក​រហ័ស និង​បន្ត​បំបៅ​កូន​រហូត​ដល់ ១ ឆ្នាំ​ជាង។

៣- ព្យាយាម​ធ្វើ​កិច្ចការ​ផ្ទះ

ការ​ធ្វើ​កិច្ចការ​ផ្ទះ​បាន​ច្រើន​ដូចជា​បោស​ជូត​សម្អាត​ផ្ទះ បោក​គក់​សម្លៀកបំពាក់​តិច​តួច ​ចម្អិន​ម្ហូប និង​រឿង​កំប៉ិកកំប៉ុក​ក្នុង​ផ្ទះ​ដទៃ​ទៀត។ ធ្វើ​រឿង​ទាំងនេះ​បាន នឹង​ជួយ​ឲ្យ​យើង​បាន​បញ្ចេញ​ញើស និង​ជាតិ​ខ្លាញ់​ក្នុង​ខ្លួន​បាន​មក​ក្រៅ​ច្រើន។ នេះ​បើ​តាម​ការ​ឲ្យ​ដឹង​ពីឌីណា ។

៤- ញ៉ាំទឹកឲ្យបានច្រើន

ដូច​ដឹង​ស្រាប់​ហើយ​ថា​ទឹក​មាន​គុណ​សម្បត្តិ​ច្រើន​យ៉ាង​ណាស់ មិន​ថា​តែ​សម្រាប់អ្នក​​សុខភាព​ធម្មតា​ប៉ុណ្ណោះ​ទេ ស្រីៗ​ទើប​សម្រាល​កូន​ក៏​ជួយ​បាន​ច្រើន​ដែរ។ ទឹក​​អាច​ជួយ​សម្អាត​ជាតិ​ខ្លាញ់ និង​ជាតិ​ពុល​ពី​ក្នុង​ខ្លួន។ នេះ​បើ​យោង​តាម ធានី ដែល​ទើប​សម្រាល​កូន​បាន ៨ ខែ តែ​អាច​រក្សា​រាង​បាន​ស្អាត​ដូច​មិន​ទាន់​មាន​កូន។

៥- ទឹក​ក្ដៅឧណ្ហៗ

ក្រោយ​សម្រាល​កូន​រួច ស្រី​ៗ​យើង​គួរតែ​ផឹក​ទឹក​ក្ដៅឧណ្ហៗ​​ឲ្យ​បាន​ច្រើន និង​រយៈពេល​យូរ ព្រោះ​វា​ជួយ​ឲ្យ​ក្បាល​ពោះ​ឆាប់​រាបស្មើ និង​រួម​តូច​ឡើង​វិញ​បាន។ ជាពិសេស​ក្រោយ​ក្រោក​ពី​គេង​ភ្លាម ត្រូវ​ផឹក​ទឹកក្ដៅឧណ្ហៗ ឬ​លាយ​ជាមួយ​ទឹក​ឃ្មុំ ដើម្បី​ជួយ​ផ្សះ​មុខ​របួស​ផ្សេង​ៗ។ នេះ​ជា​ការ​លើក​ឡើង​របស់​ រដ្ឋា ដែល​មាន​កូន​ដល់​ទៅ ៣ នាក់​ហើយ និង​នៅ​ស្អាត​ដូច​ដើម។

ក្នុង​ករណី​មាន​សំណួរ ឬ​មន្ទិលសង្ស័យ​ជុំវិញ​សុខភាព​អ្នក ជម្រើស​ល្អ​បំផុត សូម​ពិគ្រោះ និង​ប្រឹក្សា​យោបល់​ផ្ទាល់​ជាមួយ​ពេទ្យ​ជំនាញ។ Hello Health Group មិន​ចេញ​វេជ្ជបញ្ជា មិន​ធ្វើ​រោគវិនិច្ឆ័យ ឬ​ព្យាបាល​ជូន​ទេ៕

អត្ថបទផ្ដល់សិទ្ធិដោយ Hello Krupet

Hello គ្រូពេទ្យ
Hello គ្រូពេទ្យ

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T