សង្ស័យផ្ទះថ្មីនេះ អាចជាកាដូចំណងដៃ Songkarn និង Matt បន្ទាប់ពីលេចលឺថាពួកគេ អាចនឹងមានដំណឹងល្អឆាប់ៗនេះ (មានវីដេអូ)

//s6.kh1.co/89/89385179e8cd9536814f19739ad07cdf34f2099a.jpg
នារី

 ០៥-កញ្ញា-២០១៩ ៣ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ បន្ទាប់ពីកាលពីថ្មីៗ តារាសម្ដែងប្រុស លោក​ ​Songkarn បានបណ្ដើរ តារាសម្ដែងស្រី កញ្ញា Matt យ៉ាងពេញមុខ ពេញមាត់ទៅជួបគ្រួសាររបស់លោករួចមក ក៏បានធ្វើឲ្យមហាជន បានដាក់ការសង្ស័យទៅលើអ្នកទាំងពីរ ថាអាចនឹងមានដំណឹងរឿងរៀបការឆាប់ៗ ជាក់ជាមិនខាននោះទេ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ដោយឡែក អ្វីដែលរឹតតែបានធ្វើឲ្យទស្សនិកជន កាន់តែមានការចាប់អារម្មណ៍ជាងនេះទៅទៀតនោះ គឺកាលពីថ្ងៃម្សិលមិញនេះ តារាសម្ដែងប្រុស លោក Songkarn ក៏បង្ហាញមួយទៀតពីទិដ្ឋភាពសាងសង់ផ្ទះថ្មីមួយ ដែលកំពុងតែសាងសង់ជិតរួចរាល់១០០ភាគរយហើយ ដោយផ្ទះមួយនេះដែរ ក៏ស្ថិតនៅជាប់នឹង ហាងកាហ្វេដែលជាភាគហ៊ុនរួម របស់តារាប្រុសរូបនេះ និង តារាស្រី កញ្ញា Matt ផងដែរ។

យ៉ាងណាមិញ សម្រាប់ផ្ទះឈើដ៏ស្រស់ស្អាតមួយនេះ ក៏ត្រូវមហាជនអ្នកគាំទ្រ គូស្នេហ៍តារាមួយគូនេះ មានការសង្ស័យថាអាចជាផ្ទះសាងសង់សម្រាប់ជាកាដូ សម្រាប់ថ្ងៃពិសេស ដែលនឹងកើតឡើងនាពេលឆាប់ៗខាងមុខនេះ៕

សូមទស្សនាវីដេអូខាងក្រោមនេះ៖ 

Songkarn
Songkarn
Songkarn និងMatt
Songkarn និងMatt
ទិដ្ឋភាពពីលើផ្ទះ ដែលកំពុងតែសាងសង់
ទិដ្ឋភាពពីលើផ្ទះ ដែលកំពុងតែសាងសង់
ផ្ទះ Songkarn ដែលកំពុងតែសាងសង់
ផ្ទះ Songkarn ដែលកំពុងតែសាងសង់
ផ្ទះ Songkarn ដែលកំពុងតែសាងសង់
ផ្ទះ Songkarn ដែលកំពុងតែសាងសង់
ផ្ទះ Songkarn ដែលកំពុងតែសាងសង់
ផ្ទះ Songkarn ដែលកំពុងតែសាងសង់
ផ្ទះ Songkarn ដែលកំពុងតែសាងសង់
Theav Sokchamroeun
ចំរើន

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T