ការសិក្សាបង្ហាញថា៖ អ្នកធាត់ច្រើនតែមានទំនោរចិត្តល្អជាងអ្នកស្គម

//s6.kh1.co/81/8115b7c00376efa1a05c2bb11cd5f89d0c8c6128.png
យល់ដឹង

 ០៤-កញ្ញា-២០១៩ ៥ល្ងាច · ៥ ឆ្នាំមុន

អាល្លឺម៉ង់៖ សព្វថ្ងៃនេះ មនុស្សតែងតែឈ្លោះគ្នា និងឱ្យតម្លៃខ្លាំងទៅលើរូបរាងខាងក្រៅ ដោយអ្នកខ្លះសុខចិត្តចំណាយប្រាក់រាប់ម៉ឺនដុល្លារដើម្បីទៅកែសម្ផស្សជាដើម។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប៉ុន្តែជាក់ស្តែងសំបកក្រៅគ្រាន់តែផ្នែកមួយតែប៉ុណ្ណោះ អ្វីដែលសំខាន់នោះគឺខាងក្នុង ឬក៏គុណភាពខាងក្នុងនោះហើយ ដែលមនុស្សឱ្យតម្លៃ និងគោរពដ៏ពិតប្រាកដ។

យ៉ាងណាមិញ មានការសិក្សាមួយបានបង្ហាញថា មនុស្សធាត់ច្រើនតែមានទំនោរចិត្តល្អច្រើនជាងមនុស្សដែលមានរូបរាងស្គម។

ការសិក្សានេះត្រូវបានធ្វើឡើងដោយក្រុមអ្នកសា្រវជ្រាវជនជាតិអាល្លឺម៉ង់ ដោយផ្តោតលើបុរសធាត់ ២០នាក់ និងបុរសស្គម ២០នាក់ ដោយឱ្យពួកគេលេងហ្គេមពិសេសម្យ៉ាងទាក់ទិនទៅនឹងការចែករំលែកប្រាក់។

រូបតំណាង
រូបតំណាង

លទ្ធផលបានបង្ហាញថា អ្នកដែលមានរូបរាងស្គមច្រើនតែធ្វើការសម្រេចចិត្តរាងលំអៀង និងពុំសូវមានចិត្តទូលាយដូចជាមនុស្សធាត់នោះទេ។

បន្ថែមពីនេះទៀត តួលេខបានបង្ហាញថា អ្នកធាត់បានចែករំលែកប្រាក់របស់ពួកគេទៅឱ្យអ្នកដទៃច្រើនជាង ១៦% ធៀបទៅនឹងអ្នកស្គមនៅក្នុងការលេងហ្គេមពិសេសនេះ។

ដូច្នេះសម្រាប់អ្នករាល់គ្នាគួរតែគោរព និងឱ្យតម្លៃមិត្តភក្តិរបស់អ្នកដែលមានរូបរាងធាត់ ពុំគួរឌឺឌងគ្នានោះទេ ព្រោះជាក់ស្តែង ពួកគេគឺជាមនុស្សដែលមានចិត្តល្អ និងចិត្តទូលាយ មិនសូវប្រកាន់ច្រើនដូចជាអ្នកដែលមានរូបរាងស្គមនោះទេ៕

រូបតំណាង
រូបតំណាង
Kim Hong
ហុង

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T