បែកធ្លាយ!! មូលហេតុដែលចាន់ វឌ្ឍនាកា មិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិ

//s5.kh1.co/1f/1f4d11fb97e5b2d68ece18ae388239fe7790ef7b.jpg
កីទ្បា

 ០៤-កញ្ញា-២០១៩ ២ល្ងាច · ៥ ឆ្នាំមុន

ភ្នំពេញ៖ មានមតិពីសំណាក់អ្នកគាំទ្របាល់ទាត់ក្នុងប្រទេសកម្ពុជាជាច្រើនបានសម្ដែងនូវការងឿយឆ្ងល់ដែលគ្រូបង្វឹកក្រុមជម្រើសជាតិកម្ពុជា​លោក Felix G.Dalmas មិនបានកោះហៅខ្សែប្រយុទ្ធរបស់បឹងកេត កីឡាករ ចាន់ វឌ្ឍនាកា ដើម្បីត្រៀមការប្រកួតបើកឆាកវគ្គជម្រុះជុំទីពីរ FIFA World Cup Qatar 2020 & AFC Asian Cup 2023 តទល់នឹងក្រុមជម្រើសជាតិហុងកុង។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស
កីឡាករ ចាន់ វឌ្ឍនាកា (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)
កីឡាករ ចាន់ វឌ្ឍនាកា (រូបភាព: សហព័ន្ធកីឡាបាល់ទាត់កម្ពុជា)

ឆ្លើយសំណួររបស់អ្នកសារព័ត៌មានអំឡុងសន្និសីទកាសែតមុនការប្រកួតមកដល់នាព្រឹកមិញនេះលោក Felix បាននិយាយថាការកោះហៅចូលក្រុមជម្រើសជាតិគឺមិនមែនតែសកម្មភាពនៅលើទីលាននោះទេ គឺមើលទៅលើសកម្មភាពនៅខាងក្រៅទីលានផងដែរ ជាពិសេសនោះគឺឆន្ទៈ ហើយលោកក៏បានព្រលយឲ្យដឹងទៀតថាលោកអាចនឹងកោះហៅ វឌ្ឍនាកា នៅលើកក្រោយ។

លោក Felix G.Dalmas
លោក Felix G.Dalmas

គួរឲ្យដឹងដែរថា ខ្សែប្រយុទ្ធជួរមុខ ចាន់ វឌ្ឍនាកា មិនមានឈ្មោះក្នុងបញ្ជីក្រុមជម្រើសជាតិនោះទេ ខណៈពេលដែលថ្ងៃស្អែកនេះក្រុមគោព្រៃកម្ពុជា នឹងត្រូវទទួលការស្វាគមន៍ក្រុមភ្ញៀវក្រោមការដឹកនាំរបស់អ្នកចាត់ការ Keisuke Honda និងគ្រូបង្វឹកលោក Felix G.Dalmas៕

ចាន់ វឌ្ឍនាកា
Tum sokrith
ទុំ​ សុក្រិត

អត្ថបទទាក់ទង

//s9.kh1.co/f5/f5fc5bb0c90dd856539266657aca63fe99cacb3d.jpg

ផ្ទុះការភ្ញាក់ផ្អើលខ្លាំងរឿងតម្លៃខ្លួនផេតដាំ និងឈូចារើន មកវា..យនៅកម្ពុជាបានខ្ទង់ម៉ឺនដុល្លារ ចុះមានដឹងអត់នៅស្រុកថៃវិញអ្នកទាំងពីរបានតម្លៃខ្លួនប៉ុន្មាន

 ២៨-មីនា-២០២៤ 
 ៥ល្ងាច · ៧ ម៉ោងមុន
រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T