សុវត្ថិ មុនីនាគ និងសុវត្ថិ សេរីវុឌ្ឈ ចេញបទចម្រៀងរួមគ្នា តែបែរចេញក្រៅ ផលិតកម្មហង្សមាស ទៅវិញ (មានវីដេអូ)

//s5.kh1.co/14/14cdfb2befec6905640359c2fbca46398fedaa67.jpg
តារា & កម្សាន្ដ

 ០៤-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

ភ្នំពេញ៖ កាលពីថ្មីៗនេះ កូនប្រុសរបស់កំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ ពីរដូងគឺ សុវត្ថិ មុនីនាគ​និង សុវត្ថិ សេរីវុឌ្ឍ បានបញ្ចេញបទចម្រៀងថ្មីរបស់ខ្លួនច្រៀងរួមគ្នា មួយបទមានចំណងជើងថា “ចាញ់ស្នេហ៍អូន” ដែលពិតជាពីរោះ និងមានអត្ថន័យខ្លាំងមែនទែន។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែទន្ទឹមនឹងការចេញបទចម្រៀងថ្មីនេះដែរ មហាជនបានសង្កេតឃើញថា បទចម្រៀងនេះមិនមែនបង្ហោះចេញពីផេកហ្វេសប៊ុកផ្លូវការរបស់ផលិតកម្មរស្មីហង្សមាស ដូចកាលពីមុននោះទេ ក៏ប៉ុន្តែបទនេះ បែរជាត្រូវបង្ហោះនៅលើហ្វេនផេករបស់លោក សុវត្ថិ មុនីនាគទៅវិញ។

តួយ៉ាង ទាំងនេះពិតជាធ្វើឲ្យមហាជនមានការងឿងឆ្ងល់មែនទែន សម្រាប់ការបញ្ចេញបទថ្មីរបស់ពួកគេមួយបទនេះ ព្រោះថានេះគឺជាលើកទីមួយហើយ ដែលបទចម្រៀងពួកគេបញ្ចេញក្រៅផលិតកម្ម ក្រោយពីបានបង្ហាញមុខ ធ្វើជាតារាចម្រៀងពេញសិទ្ធិ របស់ផលិតកម្មរស្មីហង្សមាស។

ទោះជាយ៉ាងណាក្តី សម្រាប់បទចម្រៀងនេះវិញ ក៏កំពុងតែទទួលការចាប់អារម្មណ៍ពីអ្នកគាំទ្រមិនតិចនាក់នោះទេ ហើយមិនត្រឹមតែប៉ុណ្ណោះ បទនេះ ក៏ទទួលការសរសើរពីអ្នកគំាទ្រផងដែរ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

កុំឲ្យខាតពេលយូរ ចង់ដឹងបទថ្មីរបស់តារាចម្រៀងពីរដួងនេះយ៉ាងណានោះ តោះទៅស្តាប់ទាំងអស់គ្នា៖

សុវត្ថិ សេរីវុឌ្ឍ 
សុវត្ថិ សេរីវុឌ្ឍ 
សុវត្ថិ មុនីនាគ​
សុវត្ថិ មុនីនាគ​
បទ "ចាញ់ស្នេហ៍អូន"
បទ "ចាញ់ស្នេហ៍អូន"
សុវត្ថិ មុនីនាគសុវត្ថិ សិរីវុឌ្ឍ
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T