កម្សត់ណាស់! លោកតាពិការភ្នែកទាំងសងខាង ខំប្រឹងលក់នំក្រឡានដើម្បីបានប្រាក់ព្យាបាលជំងឺប្រពន្ធ

//s4.kh1.co/97/97c1c889fc86215a6c29d93298bd0ace44a4cc24.jpg
សង្គម

 ០៣-កញ្ញា-២០១៩ ៤ល្ងាច · ៥ ឆ្នាំមុន

ថៃ៖ ថ្មីៗកន្លងទៅនេះ លោកតាម្នាក់ពិការភ្នែកទាំងសងខាង កំពុងទទួលបានការអាណិតអាសូរ ដោយសារតែគាត់តស៊ូអត់ធ្មត់រកស៊ីដើម្បីយកប្រាក់ព្យាបាលប្រពន្ធ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ប្រភពបានឲ្យដឹងថា លោកតាឈ្មោះ Yom Homhuan វ័យ៦៧ឆ្នាំ រស់នៅក្នុងខេត្ត Phetchaburi ប្រទេសថៃ។ លោកតាតែងតែកុម៉្មង់នំក្រឡានពីអ្នកភូមិ ដើម្បីយកទៅលក់បន្ដជារៀងរាល់ថ្ងៃ។ ដោយពិការភ្នែកទាំងសងខាង លោកតាបានប្រើប្រាស់មេក្រូដើម្បីស្រែកហៅអ្នកដែលដើរកាត់កន្លែងគាត់ឲ្យជួយទិញ។ សព្វថ្ងៃនេះ លោកតាគ្មានកូន ឬសាច់ញាតិទីពឹងឡើយ ដូច្នេះត្រូវខិតខំដោយខ្លួនឯងដើម្បីយកប្រាក់ព្យាបាលប្រពន្ធវ័យ៩៨ឆ្នាំដែលកំពុងមានជំងឺទឹកនោមផ្អែម និងលើសឈាម។

លោកតា
លោកតា

ប្រភពបានបន្ដថា ទីតាំងដែលលោកតាលក់គឺនៅជិតចំណតឡានប្រសាទ Khao Ta Krao។ ទោះបីជាលោកតាមានជីវភាពក្រីក្រ ប៉ុន្ដែគាត់មានចិត្តល្អមែនទែន នៅពេលដែលគាត់លក់មិនអស់ គាត់តែងតែឲ្យនំក្រឡានទៅសត្វស្វាស៊ី។

យ៉ាងណាមិញ ក្រោយពីមានអ្នកចែករំលែករឿងរ៉ាវនៃជីវិតរបស់លោកតានៅលើបណ្ដាញសង្គមរួចមក ក៏មានមហាជនមួយចំនួនបានផ្ដល់ជំនួយទៅដល់លោកតាផងដែរ៕

លោកតា
លោកតា
លោកតា
លោកតា
លោកតា
លោកតា
Meas Chandara
D.R

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T