រំភើបអត់? Rosé បង្ហើបថា នាងកំពុងតែធ្វើការជាមួយបទ Solo របស់ខ្លួន (មានវីដេអូ)

//s4.kh1.co/c3/c3754885f6acbb3a65148b2ac8f6d16795f7c9db.jpg
តារា & កម្សាន្ដ

 ០២-កញ្ញា-២០១៩ ១០ព្រឹក · ៥ ឆ្នាំមុន

កូរ៉េខាងត្បូង៖ កាលពីថ្មីៗនេះ នៅលើបណ្តាញសង្គម មានភាពវឹកវរខ្លាំងមែនទែន នៅពេលដែលអ្នកគាំទ្រក្រុម BLACKPINK បាននាំគ្នាស្តីបន្ទោសឲ្យផលិតកម្ម YG Entertainment ដែលទុកសមាជិកម្នាក់ក្នុងក្រុម BLACKPINK គឺនាង Rosé ឲ្យនៅទំនេរចោល សូម្បីតែបទចម្រៀងទោល ក៏ផលិតកម្មមិនបញ្ចេញឲ្យនាងដែរ។

ចូលរួមជាមួយពួកយើងក្នុង Telegram ដើម្បីទទួលបានព័ត៌មានរហ័ស

ក៏ប៉ុន្តែទន្ទឹមនឹងភាពវឹកវរនេះ ស្រាប់តែនាង Rosé បានធ្វើការ Live វីដេអូចេញពីគណនី IG របស់ខ្លួន ដោយរូបនាងបានបង្ហើបរឿងមួយទាក់ទងនឹងចម្រៀងទោលរបស់នាង ដែលធ្វើឲ្យអ្នកគាំទ្រភ្ញាក់ផ្អើល និងរំភើបចិត្តខ្លាំងមែនទែន។

ក្នុងនោះដែរ នាង​ Rosé បាននិយាយបែបនេះថា៖ 

“ខ្ញុំដឹងថាអ្នកទាំងអស់គ្នាកំពុងតែឆ្ងល់ថា តើខ្ញុំបានចំណាយពេលប៉ុណ្ណាដើម្បីរៀបចំបទទោលរបស់ខ្ញុំ។ ហើយខ្ញុំពិតជាសប្បាយចិត្តដែលអ្នកទាំងអស់គ្នា ខ្វល់មកខ្ញុំបែបនេះ។ ខ្ញុំកំពុងតែធ្វើការជាមួយបទចម្រៀងនេះគ្រប់ពេលវេលា”។

នាងបានបន្តទៀតថា៖ 

“សំនួរពីអ្នកគាំទ្រតែងតែសួរថា តើពេលណាបទទោលនេះចេញ។ ខ្ញុំមិនអាចនិយាយបាននៅឡើយទេ។ ខ្ញុំមិនដឹងថាអ្នកទាំងអស់គ្នាយល់ពីខ្ញុំច្បាស់យ៉ាងម៉េចទេ ប៉ុន្តែគ្រប់យ៉ាងគឺខ្ញុំចង់ឲ្យវាល្អឥតខ្ចោះ។ ខ្ញុំពិតជាម៉ដ្ឋចត់នឹងការងារនេះខ្លាំង ព្រោះវាពិតជាមានន័យបំផុតសម្រាប់ខ្ញុំ ហើយខ្ញុំដឹងថាអ្នកទាំងអស់គ្នានឹងគោរពនូវអ្វីដែលខ្ញុំធ្វើ។ ខ្ញុំដឹងថាវាចំណាយពេលយូរ ប៉ុន្តែសូមអ្នកទាំងអស់គ្នាជឿជាក់លើខ្ញុំចុះ”។

ទោះជាយ៉ាងណាក្តី ទាំងនេះបានធ្វើឲ្យអ្នកគាំទ្រនាំគ្នាគិតថា នាង Rosé កំពុងតែការពារផលិតកម្ម ពីការរិះគន់របស់អ្នកគាំទ្រដែលព្យាយាម ដាក់បន្ទុកទៅលើផលិតកម្ម។ ម៉្យាងវិញទៀត អ្នកគាំទ្រជាច្រើន បានសម្តែងក្តីរំភើប និងរំពឹងថា បទថ្មីរបស់ Rosé នឹងចេញក្នុងពេលឆាប់ៗដ៏ខ្លីខាងមុខនេះ៕

តើប្រិយមិត្តយល់យ៉ាងណាដែរ?

ចង់ជ្រាបច្បាស់ទស្សនាវីដេអូខាងក្រោម៖

https://s5.kh1.co/__image/w=650,h=488,q=100/a2/a249aad4c6534f1a62182c4e0fd4eca3b3357efd.jpg
https://s4.kh1.co/__image/w=650,h=911,q=100/9c/9c959108ce87c1b67f879bfdfb2812c812465f9d.jpg
https://s6.kh1.co/__image/w=530,h=660,q=100/e8/e8fdca6d001975f76a1f32e9dcfded351b769300.jpg
https://s4.kh1.co/__image/w=615,h=1073,q=100/3c/3cdd1c54161c04c3041ac12f3020d19d1be69077.jpg
Khan Ratanakodum
K.D

អត្ថបទទាក់ទង

រក្សាសិទ្ធិ Mediaload
Powered by Bong I.T Bong I.T